ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ​លោក អ៊ុំ រាត្រី​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈបញ្ជាការ​កងឯកភាព​រដ្ឋបាលខេត្ត បន្ទាយមានជ័យ​កាលពី​រសៀល​ថ្ងៃទី​៧​ខែមីនា​បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ដើម្បី​អនុវត្ត​ផែនការ​បន្ទាន់​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​គ្រប់គ្រង ចាត់ចែង​សម្របសម្រួល​ជូន​បងប្អូន ប្រជាពលរដ្ឋ​ដែល​បាន​វិលត្រឡប់​មកពី​ក្រៅប្រទេស​(​ពី​ប្រទេស​ថៃ​)​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​នៅ​មូលដ្ឋាន​ខេត្ត​សាមី​ដែលជា​លំនៅឋាន​របស់​ពួកគាត់​តែម្តង ។​អភិបាលរង​ខេត្ត អភិបាលស្រុក /​ក្រុង ប្រធាន​មន្ទីរ អង្គភាព​ស៊ីវិល កងកម្លាំង​និង​អ្នកពាក់ព័ន្ធ​បាន​ចូលរួម​កិច្ចប្រជុំ​នោះ ។​កិច្ចប្រជុំ​នេះ​រួច​ក៏​អនុវត្ត​ភ្លាមៗ​នា​ល្ងាច​នេះ​ផងដែរ ។

​សូម​រំលឹកថា នៅ​ព្រឹក​ថ្ងៃទី​៧​ខែមីនា​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ខ្ញុំ​ពិនិត្យឃើញថា សម្រាប់​ខេត្ត នៅតាម ព្រំដែន កម្ពុជា – ថៃ មាន​ចំនួន ពលករ នេះ​ច្រើន​។ ដូច្នេះ ស្នើ​ចាត់​បញ្ជូន ពលករ ទៅតាម ស្រុក ដូច ដែល អភិបាល ខេត្តបាត់ដំបង បានស្នើ គឺ បើ​ចូលមក នៅ​ស្រុក​ណា គឺ បញ្ជូនទៅ ស្រុក នោះ តែម្ដង ឱ្យធ្វើ ច ត្តា ឡី ស័ក នៅតាម ភូមិ ឃុំ របស់ ពួកគាត់​។ គឺជា ការងាយស្រួល ហើយ ខ្ញុំ គិតថា ចំនួន អ្នកធ្វើ ច ត្តា ឡី ស័ក សព្វថ្ងៃនេះ ប្រហែល ប្រមាណ ជា​ពាក់កណ្ដាល នៃ ចំនួន គឺ ស្ថិតនៅ ក្នុង បណ្ដា ខេត្ត ក្បែរៗ ព្រំដែន កម្ពុជា – ថៃ នោះឯង ។ ដូច្នេះ វា ជាការ ងាយ ស្រួល ក្នុងការ ដឹកជញ្ជូន ពួកគាត់ ឱ្យទៅ កាន់ មូលដ្ឋាន ទាំងនោះ ” ។​

សម្ដេច​តេ ជោ ហ៊ុន សែន ក៏បាន ស្នើ សុំឱ្យ ខេត្ត នៅ ខាងក្រោយ បញ្ជូន​តំណាង ទៅកាន់ គោលដៅ​បណ្ដា ខេត្ត ខាងមុខ ដើម្បី ទទួលយក មនុស្ស​(​ពលករ​) ដែល ត្រូវ វិលត្រឡប់ មកកាន់ ខេត្ត របស់ខ្លួន វិញ ដើម្បី ចៀសវាង ការ គេចវេះ​ពី ការធ្វើ​ច​ត្តា​ឡី​ស័ក ។ នេះ​ជាការ​រួមគ្នា​ទទួលខុស ត្រូវ នៅក្នុង​សភាពការណ៍​ចាំបាច់​មួយ​នេះ ៕សរន