ក្រុមការងារ​ស្ត្រី​ប្រចាំ​ស្ថានទូត​កម្ពុជា​នៅ​កូរ៉េ បានរៀបចំ​មិ​ទ្ទិញ​អបអរសាទរ​ទិវា​អន្តរជាតិ​៨​មីនា លើក​ទី​១១០

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ ក្រុមការងារ​ស្ត្រី​ប្រចាំ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរ​ដ្គូ​រ៉េ​បានរៀបចំ​មិ​ទ្ទិញ​អបអរសាទរ​ទិវា​អន្តរជាតិ​៨​មីនា លើក​ទី ១១០ ក្រោម​ប្រធានបទ​« ស្ត្រី និង​ការអភិវឌ្ឍ​ក្នុង​បរិការណ៍​កូ​វីដ​–១៩» ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​ឡុង​ឌី​ម៉​ង ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​និង​លោកស្រី ព្រមទាំង មន្ត្រីការទូត និង​ភរិយា ព្រមទាំង​បុគ្គលិក និង​សហគមន៍​ខ្មែរ ដែលជា​និស្សិត ស្ត្រី​រៀបការ និង​ពលករ​–​ពលការ​នី ប្រមាណ​ជា ១០០​នាក់ តាម​ប្រព័ន្ធ​វីដេអូ Zoom ពី​ស្ថានទូត​។​

​ក្នុង​ពិធី​នោះបាន​ស្តាប់​សារ ថ្វាយព្រះពរ​ពី​សំណាក់​សម្តេច​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​។​

​ក្នុងឱកាស​នោះ​អ្ម​ក​ចូលរួមបាន​ស្ដាប់​របាយការណ៍​លទ្ធផល​ការងារ​របស់​ក្រុមការងារ​ស្ត្រី អង្គ​មិ​ទ្ទិញ​បាន​មាន​ចំណាប់អារម្មណ៍ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​និង​ក្រសួងការបរទេស ព្រមទាំង​ក្រសួង​កិច្ចការនារី ដែល​បាន​យកចិត្តទុកដាក់ ការពារ និង​លើកកម្ពស់​សុខុមាលភាព​និង​តម្លៃ​ស្ត្រី​ទាំង​ក្នុង​និង​ក្រៅប្រទេស ជាពិសេស​អរគុណ​ស្ថានទូត និង​ក្រុមការងារ​ស្ត្រី ដែល​តែងតែបាន​នឹង​កំពុង​ជួយ​ប្រឹក្សា​យោបល់ សម្របសម្រួល និង​ដោះស្រាយ​បញ្ហា ព្រមទាំង​បាន​ខិតខំ​រក​ជំនួយ​មនុស្សធម៌​ពី​សប្បុរសជន​កូរ៉េ ជួយ​ដល់​ស្ត្រី​ដែល​ប៉ះពាល់​ដោយសារ​កូ​វីដ​–១៩​។​

​ជាមួយគ្នា​នោះ អង្គ​មិ​ទ្ទិញ​បាន​ប្តេជ្ញា បន្ត​ការពារ លើកកម្ពស់​– ពង្រឹង​សិទ្ធិអំណាច និង​ការចូលរួម​របស់​ស្ត្រី និង​ក្មេងស្រី ឆ្លើយតប​នឹង​គោលដៅ មិន​ទុកអោយ​នរណាម្នាក់​នៅឯ​កា​ឡើយ​។​

​ដើម្បី​ជា​ចំណងដៃ​អបអរសាទរ​ទិវា​នារី​នេះ ក្រុមការងារ​ស្ថានទូត​:​ប្រកាស​នឹង​បើក​គម្រោង​អប់រំ​ភាសា​–​វប្បធម៌ និង​វិជ្ជា​មេផ្ទះ​ដល់​ស្ត្រី និង​កូន​ដែលមាន​កំណើត​ជា​ខ្មែរ នៅ​ទីក្រុង​សុង​ណាំ និង​ប៊ូសាន នា​ដើមខែ​មេសា ។​

​សម្របសម្រួល​បញ្ចុះតម្លៃ​ថ្លៃ​ពិនិត្យ និង​ព្យាបាល ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ទោះ​មាន​ធានារ៉ាប់រង និង​មិនមាន ទោះ​ខុសច្បាប់​ឬ​ត្រូវ​ច្បាប់ ប្រមាណ​៣០ ទៅ ៤០​ភាគរយ​នៅ​គ្រប់​សាខា​មន្ទីរពេទ្យ​( សេ​អ៊ូ​ល ផូ​ឆុន និង​ឆុន​អាន​) ដោយ​ពីមុន​ផ្តល់ជូន​តែ​នៅ​ទីក្រុង​សេ​អ៊ូ​ល​ប៉ុណ្ណោះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleមួយថ្ងៃផ្ទេរ បញ្ជូនពលករខ្មែរពីមណ្ឌលចត្តាឡីស័កខេត្តបន្ទាយមានជ័យនិងទើបវិលពីថៃទៅមណ្ឌលនៃខេត្តសាមីលំនៅឋានជាង៧០០នាក់
Next articleក្រុមការងារ​ស្ត្រី​ប្រចាំ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរ​ដ្គូ​រ៉េ​បានរៀបចំ​មិ​ទ្ទិញ​អបអរសាទរ​ទិវា​អន្តរជាតិ​៨​មីនា លើក​ទី ១១០ ក្រោម​ប្រធានបទ​« ស្ត្រី និង​ការអភិវឌ្ឍ​ក្នុង​បរិការណ៍​កូ​វីដ​–១៩» ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​ឡុង​ឌី​ម៉​ង ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​និង​លោកស្រី ព្រមទាំង មន្ត្រីការទូត និង​ភរិយា ព្រមទាំង​បុគ្គលិក និង​សហគមន៍​ខ្មែរ ដែលជា​និស្សិត ស្ត្រី​រៀបការ និង​ពលករ​–​ពលការ​នី ប្រមាណ​ជា ១០០​នាក់ តាម​ប្រព័ន្ធ​វីដេអូ Zoom ពី​ស្ថានទូត​។​
- Advertisment -

Most Popular