Home កម្សាន្ត នាង​លី ពី​នង​...

នាង​លី ពី​នង​ពីង ប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ​មិត្ត​ប្រុស​អាយុ​ប្អូន​នាង ១៦ ឆ្នាំ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ តារា​សម្តែង​ចិន នាង លី ពីង​ពីង បាន​ល្បី​ពេញ​សារព័ត៌មាន​ក្នុង​ឆ្នាំ ២០១៧ បន្ទាប់​ពី​សារភាព​ថា​នាង​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់​ដែល​មាន​អាយុ​ប្អូន​នាង ១៦ ឆ្នាំ ។​ឥឡូវ​សារព័ត៌មាន​បាន​និយាយថា នាង​បែកបាក់​ជាមួយ​មិត្ត​ប្រុស​របស់​នាង​ឈ្មោះ ស៊ូ វិន​ណាន ដែល​ជា​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​វិនិយោគ​មួយ​។​

​នៅក្នុង​បទសម្ភាសន៍​នា​ពេល​ថ្មីៗ​នេះ​ជាមួយ​ទស្សនា​វ​ដ្តី​ម៉ូតមួ​យ នាង​លី​អាយុ ៤៨ ឆ្នាំ​និយាយថា “​ឥឡូវ​នេះ​ខ្ញុំ​គ្មាន​គូស្នេហ៍​ទេ ព្រោះ​យើង​បានជ្រើសរើស​ចែកផ្លូវ​គ្នា​ហើយ​”​។​

​តារា​សម្តែង​ក្នុង​ភាពយន្ត​ហូលីវូដ​ដូចជា The Meg (២០១៨) និង Transformers: Age Of Extinction (២០១៤)​រូបនេះ​បាន​សរសើរ​អតីត​មិត្ត​ប្រុស​របស់​នាង​ថា​ជា​មនុស្ស​ចិត្តល្អ​និង​កក់ក្តៅ​ហើយ​​និយាយ​ថា​ការបែកបាក់​គ្នា​គឺ​ជា​ការសម្រេចចិត្ត​មួយ ដែល​ត្រូវបាន​ធ្វើឡើង បន្ទាប់​ពី​មាន​ការជជែក​ដោយ​ស្មោះត្រង់​ដោយ​ភាគី​ទាំងពីរ​។​

​នាង​លី​និយាយថា ទំនាក់ទំនង​នេះ​ធ្វើឱ្យ​នាង​កំណត់​និយមន័យ “​ស្នេហា​” ឡើងវិញ ព្រោះ​ស្នេហា​អាច​ឱ្យ​មនុស្ស​ម្នាក់​មើលឃើញ​ពិភពលោក​ទាំងមូល​តាម​រយៈ​មនុស្ស​ម្នាក់​ទៀត​។​

​នាង​និយាយថា “​យើង​គិតថា​ស្នេហា​គឺជា​បញ្ហា​សម្រាប់​មនុស្ស​ពីរ​នាក់ ប៉ុន្តែ​សូម្បីតែ​មនុស្ស​រឹងមាំ​បំផុត​ក៏​អាច​រង្គោះរង្គើ​ដោយ​ពាក្យ​ចចាមអារ៉ាម​ឥតឈប់ឈរ​បានដែរ​”​។​

​នាង​បាន​បន្ថែមទៀតថា ទោះបីជា​នាង​និង​លោក​ស៊ូ​លែង​ជា​គូស្នេហ៍​នឹង​គ្នា​ក៏ដោយ ក៏​ប៉ុន្តែ​ពួកគេ​រឹតតែ​ស្និទ្ធស្នាល​ជាង​សមាជិក​គ្រួសារ​ទៅទៀត បន្ទាប់​ពី​អ្វី​ដែល​ពួកគេ​បាន​ឆ្លងកាត់​ជាមួយគ្នា​៕

​នាង​លី ពីង​ពីង និង​លោក​ស៊ូ វិន​ណាន ចែក​ផ្លូវ​គ្នា​ហើយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular