Home ព័ត៌មានសំខាន់ៗ កម្ពុជា​ជា​ប្...

កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ចំនួន ១០ ក្នុង​ពិភពលោក​ដែល​សម្រេចបាន​នូវ​សូចនាករ​សំខាន់ៗ​ទាក់ទង​នឹង​សុខភាព​មាតា​និង​កុមារ​

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​៖​កម្ពុជា​ជា​ប្រទេស មួយ​ក្នុងចំណោម​ប្រទេស​ចំនួន ១០ ក្នុង​ពិភពលោក​ដែល​សម្រេចបាន​នូវ​សូចនាករ​សំខាន់ៗ​ទាក់ទង​នឹង​សុខភាព​មាតា និង កុមារ រួមទាំង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍​និង​ជំងឺអេដស៍​មុន​កាលកំណត់​នៃ​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍​កម្ពុជា​។

​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ថ្លែង​ឲ្យ​ដឹង​បែបនេះ​នៅក្នុង​សារលិខិត​អបអរសាទរ​ខួប​ទី​១១០​ទិវា​អន្តរជាតិ​នារី​៨ មីនាឆ្នាំ​២០២១​។​សម្តេច​បាន​មានប្រសាសន៍ថា​៖ «​កិច្ចការពារ​សង្គម​និង​សុខភាព​ស្ត្រី​- អត្រា​មរណភាព​មាតា​កុមារ​អាយុ​ក្រោម ១ ឆ្នាំ​និង​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ ។ កម្ពុជា​ជា​ប្រទេស មួយ​ក្នុងចំណោម​ប្រទេស​ចំនួន ១០​ក្នុង​ពិភពលោក​ដែល​សម្រេចបាន​នូវ​សូចនាករ​សំខាន់ៗ​ទាក់ទង​នឹង​សុខភាព​មាតា កុមារ​រួមទាំង​ការទប់ស្កាត់​ការរីក​រាលដាល នៃ​មេរោគ​អេដស៍​និង​ជំងឺ អេដស៍​មុន​កាលកំណត់​នៃ​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍​កម្ពុជា​» ។​

​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បន្តថា​៖ រាជរដ្ឋាភិបាល​នៅតែ​បន្ត​កម្មវិធី​ឧបត្ថម​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ហើយ​រាជរដ្ឋាភិបាល​កំពុង ដំណើរការ​យ៉ាងសកម្ម​ក្នុងការ​រៀបចំ​យន្តការ​ប្រតិបត្តិ​ឧបត្ថម្ភ​សាច់ប្រាក់​ថ្នាក់ឃុំ​-​សង្កាត់ នៅ​ទូទាំង ២៥ រាជធានី ខេត្ត​។ ជាក់ស្តែង​កម្មវិធី​នេះ​បានផ្តល់​ប្រាក់​ឧ​ប ត្ថ​ម្ភ​ចំនួន​៣៨ ៨៩៨ ៥២០ ០០០​រៀល ស្មើ​ប្រមាណ​ជិត ១០​លាន​ដុល្លារ​អាមេរិក​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ​បាន​ចំនួន​១៧៥. ៣៨៣​នាក់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular