ដោយៈ បញ្ញាសាស្ត្រ / ភ្នំពេញៈ ប្រិយមិត្ត ប្រាកដជា បានស្គាល់ហើយ តារាចម្រៀង វ័យក្មេង សម្លេងធ្ងន់ ជាពិសេស ពោរពេញដោយសមត្ថភាពមួយរូប ដែលអាចបកស្រាយ បទចម្រៀង មរតកដើម បានយ៉ាងពិរោះនោះគឺ កុមារា ធឿន បុរី។ បន្ទាប់ពីទទួលបានភាពល្បីល្បាញ និងឆក់យកការគាំទ្រ ពីសំណាក់ទស្សនិកជន ថ្មីៗនេះ តារាចម្រៀង វ័យក្មេងរូបនេះ ទើបតែចេញ បទចម្រៀងថ្មី នៅក្នុងផលិតកម្ម Galaxy Navatra ។
ជាការពិតណាស់ ចាប់តាំងពីលេច វត្តមាន នៅក្នុងវិស័យសិល្បៈមក ធឿន បុរីមិនដែល ធ្វើឲ្យហ្វេន របស់ខ្លួន ខកចិត្តឡើយ ដោយតែងតែបញ្ចេញ នូវបទចម្រៀង ក៏ដូចជា សមត្ថភាពរបស់ខ្លួន ដ៏ពិសេសរបស់ខ្លួន ដើម្បីបម្រើអារម្មណ៍ ទស្សនិកជន។ ហើយមក ដល់ពេលនេះ តារាចម្រៀង មាឌតូច តែខ្លឹមរូបនេះ រឹតតែសាងភាព ភ្ញាក់ផ្អើលដល់ ប្រិយមិត្តជាថ្មីម្ដងទៀត ជាមួយបទថ្មី ដែលមានចំណជើងថា « ចូលចិត្តជប៉ុន »។
បទថ្មី « ចូលចិត្តជប៉ុន » ដែលត្រូវបាននិពន្ធទំនុកច្រៀង ដោយលោក យឹម តាស្រង់ បានទទួលការចាប់អារម្មណ៍ យ៉ាងខ្លាំង តាំងពីចេញ ជាផ្លូវការភ្លាម ដោយបទនេះ បាននិយាយបង្ហាញ ពីការចូលចិត្តរបស់ ធឿន បុរី ចំពោះប្រទេសជប៉ុន។ តោះចង់ដឹងថា តារាវ័យក្មេងរូបនេះ រៀបរាប់អ្វីខ្លះ ពីជប៉ុន ទៅទស្សនាបទ « ចូលចិត្តជប៉ុន » ទាំងអស់គ្នា៖