Home ព័ត៌មានអន្តរជាតិ ២​នាក់​ទៀត​ត្...

២​នាក់​ទៀត​ត្រូវបាន​សម្លាប់​នៅ​ពេល​កម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​បន្ត​បង្ក្រាប​

ប្រែ​សម្រួលៈ​វាសនា​/​យ៉ាងហ្គោន​៖​សាក្សី​បាន​និយាយថា អ្នក​ប្រឆាំង​តវ៉ា​២​នាក់​បាន​ត្រូវ​គ្រាប់កាំភ្លើង​ចំក្បាល​និង​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​មីនា នៅពេល​ហាង​ទំនិញ រោងចក្រ ព្រមទាំង​ធនាគារ​បាន​បិទ​​ទ្វារ​នៅក្នុង​ទីក្រុង​យ៉ាងហ្គោន ជា​ផ្នែក​នៃ​ការបះបោរ​ប្រឆាំង​ពួក​មេដឹកនាំ​យោធា​នៃ​ប្រទេស​នេះ​។​

​រូបភាព​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក​បាន​បង្ហាញសាក​សពបុរ​ស​២​នាក់​នៅលើ​ផ្លូវ​ក្នុង​ទីប្រជុំជន ម្យី​ត​គ្យី​ណា ។​សាក្សី​បាន​និយាយថា ជនរងគ្រោះ​បាន​ចូលរួម​ក្នុង​ការប្រឆាំង​តវ៉ា​មួយ​នៅ​ពេល​ប៉ូលិស​បាញ់​គ្រាប់​​បែក​បញ្ចេញ​សម្លេង​ហឹង​ត្រចៀក​និង​ឧស្ម័ន​ហៀរ​ទឹកភ្នែក​។​មនុស្ស​ជាច្រើន​បាន​ត្រូវ​គ្រាប់កាំភ្លើង​ដែល​បាញ់​ចេញពី​អាគារ​ក្បែរ​នោះ​។​

​សាក្សី​ម្នាក់ ដែល​បាន​ជួយ​សែង​សាកសព បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បរទេស​ថា មនុស្ស​២​នាក់​ត្រូវ​បាញ់​ចំក្បាល​និង​ស្លាប់​នៅនឹងកន្លែង​។​បី​នាក់​ទៀត​រងរបួស​។​

​ទោះជា​យ៉ាងណា​វា​នៅ​មិន​ទាន់​ច្បាប់​ថា​នរណា​បាញ់​លើ​អ្នក​ប្រឆាំង​តវ៉ា តែ​ទាំង​ប៉ូលិស​និង​យោធា​មាន​វត្តមាន​នៅ​កន្លែង​តវ៉ា​ប្រឆាំង​នេះ​។​

​កន្លងមក ប៉ូលិស​និង​ទាហាន​បានសម្លាប់​អ្នក​ប្រឆាំង​តវ៉ា​ជាង​៥០​នាក់ ក្នុងការ​បង្ក្រាប​បាតុកម្ម​-​កូដកម្ម​ស្ទើរ​រាល់ថ្ងៃ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​។​

​ហាង​ទំនិញ រោងចក្រ និង​ធនាគារ​នៅក្នុង​ទីក្រុង​យ៉ាងហ្គោន​បានបិទ​កាលពី​ថ្ងៃ​ចន្ទ​ក្រោយ​ពី​សហជីព​ធំៗ​អំពាវនាវ​អោយ​បិទ​ខ្ទប់​សេដ្ឋកិច្ច ជា​ផ្នែក​នៃ​ការបះបោរ​ប្រឆាំង​នឹង​ក្រុម​មេដឹកនាំ​យោធា​របស់​​ប្រទេស​៕

​បាតុកម្ម​ប្រឆាំង​ការគ្រប់គ្រង​យោធា​នៅ​ក្រុង​មួយ​នៅ​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​៨​មីនា​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular