នៅទីបំផុតតុលាការ បានសម្រេចឃុំខ្លួន ភ្នាក់ងារសន្តិសុខ សណ្ឋាគារ សុខាភ្នំពេញ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ពាក់ព័ន្ធការជម្លៀសជនជាតិចិន ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅក្នុងសណ្ឋាគារ សុខាភ្នំពេញ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នេះ ។ នេះបើតាមការបញ្ជាក់ របស់លោក គុជ គឹមឡុង អ្នកនាំពាក្យ សាលាដំបូង រាជធានីភ្នំពេញ ថ្លែងប្រាប់រស្មីកម្ពុជា នៅរសៀល ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ។