សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នេះ បានដឹកនាំ និងតាមដានប្រកបដោយការយកចិត្ត ទុកដាក់ខ្ពស់ ចំពោះប្រតិបត្តិការរបស់ ក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះ ស្រាយ ករណីរកឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ ក្នុងនាវា ដែលលិចក្នុងទន្លេ ស្ថិតនៅ ភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
