Home ព័ត៌មានជាតិ សន្តិសុខ ដោយសារ​លុយ ១០...

ដោយសារ​លុយ ១០ ដុល្លារ កើត​ហិង្សា វាយ​ស្ត្រី​ម្នាក់ ឱ្យ​រងរបួស

ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ នៅវេលា​ម៉ោង ៥ ល្ងាច ថ្ងៃទី​៨ មីនា ឆ្នាំ​២០២១ ស្ត្រី​ម្នាក់ វ័យ​ប្រហែល ៣០ ឆ្នាំ​ជាង ត្រូវបាន​គេ​វាយដំ និង​ចាប់​បោក​ក្បាល និង​ឥដ្ឋការ៉ូ ស្ថិតនៅ​សួន ច្បារ​ហាត់ប្រាណ មាត់ទន្លេ ក្នុង​សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បណ្តាលឱ្យ​រងរបួស​ធ្ងន់ ។​

​យោងតាម​ប្រភពព័ត៌មាន​ពី ប្រជាពលរដ្ឋ បានអោយដឹងថាៈ នៅ​មុនពេល​កើតហេតុ ស្ត្រី​ជនបង្ករ ជា​អ្នកលក់​ទឹក ភេសជ្ជៈ តាម​ដងផ្លូវ សួន​សាធារណៈ មាត់ទន្លេ បាន​បាត់​លុយ ១០ ដុល្លារ រួច​បាន​ចោទប្រកាន់ ទៅលើ​ស្ត្រី​រងគ្រោះ ដែល​ឈរ​ក្បែរ​ខ្លួន ថា​ជា​អ្នក​លួច លុយ​របស់ខ្លួន ក្រោយមក ក៏​មានការ​ប្រកែក​គ្នា ទៅវិញទៅមក រហូត​ស្ត្រី​បង្ករ វាយ ស្ត្រី​រងគ្រោះ ចាប់​ក្បាល ទាញ​បោក​ផ្ទប់​នឹង​ឥដ្ឋ​សួនច្បារ បណ្តាលឱ្យ​ដេក​សន្លប់​ភ្លាមៗ រួច​ស្ត្រី​ជនបង្ករ រត់គេចខ្លួន បន្សល់​ត្រឹម​រទេះ លក់​ទឹក​នៅ​កន្លែងកើតហេតុ​។​

​គួរបញ្ជាក់​ថាៈ ស្ត្រី​ជនបង្ករ ធ្លាប់មាន​ប្រវត្តិ វាយដំ​ហិង្សា មិនតិច​ដង​ទេ នៅ​តំបន់​ទីតាំង ខាងលើនេះ ហាក់បីដូច មិន​ញញើត គណៈ​បញ្ជា​រកា​រឯក​ភព​ខណ្ឌ ឬ​សមត្ថកិច្ច​នោះទេ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular