Home ព័ត៌មានជាតិ សេដ្ឋកិច្ច កម្លាំង​ផ្នែក...

កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​ចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់​មួយគ្រឿង​

ដោយ​: សៅ​វ៉ាន់ឌី / ព្រះវិហារ​: កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង រួមសហការ​ជាមួយ​កម្លាំង​ស្រុក​រវៀង បាន​ចុះ​ចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់​មួយគ្រឿង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ស្ថិតនៅ​ភូមិ​អូរ​ពោធិ ឃុំរ​ម្មណី​យ៍ ស្រុក​រវៀង ខេត្តព្រះវិហារ កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២១​។​

​មន្ត្រី​ផ្នែក​ដ្ឋ​បាល​ព្រៃឈើ​រវៀង បានឱ្យដឹងថា កាលពី​ពាក់​កណ្តាលយប់​ថ្ងៃទី​៨​ខែមីនា កម្លាំងចម្រុះ​ចុះបង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​មួយគ្រឿង ដែល​ម្ចាស់​រថយន្ត​ដឹកឈើ​នេះ ត្រូវបាន​គេ​រាយការណ៍​ថា ជា​មុខសញ្ញា​ចាស់​រកស៊ី​ជា​យូរ​មកហើយ​។ មន្ត្រី​ដដែល​បាន​បន្តថា រថយន្ត​ដឹកឈើ​ខុសច្បាប់​ដែល​កម្លាំងចម្រុះ​ចាប់បាន​នេះ ម៉ាក​អ៊ី​ស៊ុយ​ហ្សុ​យ ដឹកឈើ​ប្រភេទ​លេខ​២ ក្តារ​ប្រហែល​ជិត​២​ម៉ែត្រគូប​។​

​បច្ចុប្បន្ន​ទាំង​រថយន្ត​និង​ឈើ ត្រូវបាន​បញ្ជូន​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular