Home ព័ត៌មានជាតិ សន្តិសុខ ក្មេងប្រុស​៣​...

ក្មេងប្រុស​៣​នាក់​ក្នុងចំណោម​៤​នាក់​បាន​លង់​ទឹកស្រះ​ស្លាប់​

ដោយ​: សៅ​វ៉ាន់ឌី / ព្រះវិហារ​: ក្មេងប្រុស​៣​នាក់​ក្នុងចំណោម​៤​នាក់ បាន​លង់​ទឹកស្រះ​ស្លាប់ ដែល​ពួកគេ​នាំគ្នា​ចុះ​លេង​ទឹក​ពេល​កំពុង​ឃ្វាលគោ​។ ហេតុការណ៍​នេះ បានកើត​ឡើង​ស្ថិតក្នុង​ភូមិស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង ស្រុក​គូលែន ខេត្តព្រះវិហារ នៅ​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២១​នេះ​។​

​មន្ត្រីនគរបាល​ស្រុក​គូលែន បានឱ្យដឹងថា នៅវេលា​ម៉ោង​១២ ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្រ​យ៉ង់ បានទទួល​ព័ត៌មាន​ពី​ឈ្មោះ ម៉ា​ម វណ្ណៈ ភេទ​ប្រុស រស់នៅ​ភូមិ​ស្រយង់ជើង​ឃុំ​ស្រយង់​ថា មាន​ក្មេង​លង់ទឹក​នៅ​ស្រះ​ទឹក​មួយកន្លែង ខាងត្បូង​សាលា​អនុវិទ្យាល័យ​ស្រយង់ ចម្ងាយ ១០០​ម៉ែត​។​

​តាម​ការបំភ្លឺ​ពី​ក្មេងប្រុស​ដែល​នៅរស់​ឈ្មោះ ផាត សុ​ផានិត បាន​ប្រាប់ថា ពួកគេ​ទាំង​៤​នាក់ បាននាំគ្នា​ទៅ​មើល​គោ បន្ទាប់មក​ក៏បាន​នាំគ្នា​ទៅលេង​ទឹកស្រះ​។ ពេលដែល​ចុះ​លេង​បាន​មួយ​ភ្លែត ប្អូន​របស់គេ​បាន​លិចទៅ​ក្នុង​ទឹក​បន្ទាប់មក​គេ​ក៏បាន​យក​ឈើ​ឱ្យ​តោង​តែ​ពួកគេ​បាន​លិចទៅ​ក្នុង​ទឹក​បាត់​ទាំង ៣​នាក់​តែម្តង​។ ឃើញ​ដូច្នោះ​ឈ្មោះ ផាត សុ​ផានិត ក៏បាន​រត់​មក​ហៅ​ឲ្យ​គេ​ទៅ​ជួយ​។​

​សមត្ថកិច្ច​បន្តថា​ក្មេងរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ជេ​ត ផល់ ភេទ ប្រុស អាយុ ១០​ឆ្នាំ​សិស្ស ,​ឈ្មោះ សុខ ចិ​ត្រា អាយុ​៩​ឆ្នាំ សិស្ស និង​ទី​៣៖ ឈ្មោះ ផាត ចាន់​បុត្រ ភេទ​ប្រុស អាយុ ៦​ឆ្នាំ​សិស្ស​ពួកគេ​ទាំង​៣ រស់នៅ​ភូមិ​ស្រយង់ជើង​ឃុំ​ស្រ​យ៉ង់​ស្រុក​គូ​លេន​ខេត្តព្រះវិហារ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleកម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង រួមសហការ​ជាមួយ​កម្លាំង​ស្រុក​រវៀង បាន​ចុះ​ចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់​មួយគ្រឿង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ស្ថិតនៅ​ភូមិ​អូរ​ពោធិ ឃុំរ​ម្មណី​យ៍ ស្រុក​រវៀង ខេត្តព្រះវិហារ កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២១​។​
Next articleក្មេងប្រុស​៣​នាក់​ក្នុងចំណោម​៤​នាក់ បាន​លង់​ទឹកស្រះ​ស្លាប់ ដែល​ពួកគេ​នាំគ្នា​ចុះ​លេង​ទឹក​ពេល​កំពុង​ឃ្វាលគោ​។ ហេតុការណ៍​នេះ បានកើត​ឡើង​ស្ថិតក្នុង​ភូមិស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង ស្រុក​គូលែន ខេត្តព្រះវិហារ នៅ​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២១​នេះ​។​
- Advertisment -

Most Popular