មានទៀតហើយ ! បន្លំពាក់ឯកសណ្ឋានជានាយទាហានថ្នាក់ឧត្ដមសេនីយ៍ទោ និងក្លែងលិខិតសាធារណៈដើរឆបោកគេ

ដោយ:ភ្នំស្វាយ/ បន្ទាយមានជ័យ: បុរសម្នាក់បន្លំពាក់ឯកសណ្ឋានជានាយទាហានឧត្ដមសេនីយ៍ទោនិងក្លែងលិខិតសាធារណៈដើរឆបោកគេត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួន ហើយកសាងសំណុំរឿងទៅថ្នាក់ជំនាញកាលពីថ្ងៃទី៧ខែមីនា ។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថាដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកកងរាជអាវុធហត្ថខេត្តបន្ទាយ មានជ័យនិងអនុវត្តដីកាលេខ០០៩/២០២១ ចេញដោយលោក ម៉ែន ហុង ព្រះអាជ្ញារងនៃអយ្យការអមតុលាការយោធា កម្លាំងវេលាម៉ោង១១ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានយោធា ជានាយទាហានឋានន្តរស័ក្ត ឧត្ដមសេនីយ៍ទោ និងក្លែងលិខិតសាធារណៈ ព្រមទាំងឆបោកនៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឲ្យដឹងបន្តថា ជនសង្ស័យឈ្មោះ សុខ ប៊ុនធឿន អាយុ៤៤ឆ្នាំ រស់នៅភូមិអូរកន្ថោរខាងត្បូង សង្កាត់អូរកន្ថោរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោយពីឃាត់ខ្លួន ជនសង្ស័យរូបនេះត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានអាវុធខេត្ត ដើម្បីធ្វើការសួរនាំទៅតាមនីតិវិធី។

លោក វរសេនីយ៍ទោ ធៀម ភក្ដី ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានបន្លំពាក់ឯកសណ្ឋានជានាយទាហានឧត្ដមសេនីយ៍ទោនិងក្លែងលិខិតសាធារណៈដើរឆបោកកន្លងមកមែនព្រោះ ធ្វើទៅបានប្រយោជន៍និងហាក់ដូចមានអំណាច ហើយមានគេគោរព ។

ក្រោយពីកម្លាំងអាវុធហត្ថខេត្តបានសួរចម្លើយ ហើយបានការសារភាព ក៏បានបញ្ជូនបន្តទៅស្នងការស្រាវជ្រាវព័ត៌មានសន្តិសុខ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាត់ការបន្តតាមនីតិវិធី៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular