Home ព័ត៌មានជាតិ សន្តិសុខ ចាប់បាន​ក្រុម...

ចាប់បាន​ក្រុម​លួច​ម៉ូតូ​, គោ​, ក្របី នៅ​ខេត្តព្រះវិហារ​និង​ខេត្ត​កំពង់ ធំ​

​ដោយ​:​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​: កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ ខេត្តព្រះវិហារ​សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ធំ​នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១ បាន​ស្រាវជ្រាវ និង​ចាប់​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ករណី​លួច ម៉ូតូ​, គោ​, ក្របី​នៅ​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ ដែល​សកម្មភាព​នេះ​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៨ ខែកុម្ភ​: ឆ្នាំ​២០២១​កន្លងទៅ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា ក្រុម​ជននេះ​មានឈ្មោះ​លួ​ន សាត ហៅ វីរ​: ភេទ​ប្រុស អាយុ ៣៣ ។​ឈ្មោះ អួន សុ​ឡែ​ន ហៅ​ខ្នើយ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ។​ឈ្មោះ ហុ​ល សៅ ភេទ​ប្រុស អាយុ ៦៤​ឆ្នាំ អ្នក​ទាំងបី​រស់នៅ​ភូមិ​ប្រា​សទ ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។​មុខសញ្ញា​ទាំងបី​នេះ​កម្លាំង​ខេត្តព្រះវិហារ​បានប្រគល់​ឱ្យ​ទៅខាង​ខេត្តកំពង់ធំ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular