Home ព័ត៌មានអន្តរជាតិ លោកបៃ​ដិន​ប្រ...

លោកបៃ​ដិន​ប្រាប់​ឱ្យ​ផ្អាក​ការវាយប្រហារ​ដោយ​ដ្រូ​ន​នៅក្រៅ​តំបន់​សង្គ្រាម​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រធានាធិបតី ចូ បៃ​ដិន បាន​ផ្អាក​ការវាយប្រហារ​ដោយ​ដ្រូ​ន​នៅ​ខាងក្រៅ​តំបន់​សង្គ្រាម កន្លែង​ដែល​កងកម្លាំង​អាម៉េរិក​កំពុង​ធ្វើ​ប្រតិបត្តិការ​ដោយ​បង្វែរ​គោលនយោបាយ​​របស់​លោក​ដូណាល់ ត្រាំ ដែល​បាន​ផ្តល់​សិទ្ធិ​ឱ្យ​យោធា​លុកលុយ​ដោយ​សេរី​នៅក្នុង​ប្រទេស​ដូចជា​សូ​ម៉ាលី​។​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក​ច​ន កឺប៊ី​និយាយ​កាលពី​ថ្ងៃ​ចន្ទទី​៨​មីនា​ថា​រាល់​ការវាយប្រហារ​ដោយ​ដ្រូ​ន​ដែល​បាន​គ្រោងទុក​ប្រឆាំងនឹង​ក្រុម​ជី​ហាដ​និយម​នៅ​ក្រៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ស៊ីរី​ឬ​អ៊ីរ៉ាក់​​ត្រូវ​ទទួល​ការយល់ព្រម​ពី​សេត​វិមាន​សិន​។​

​លោក​បាន​ពណ៌នា​វិធានការ​នេះ​ថា​ជា “​ការណែនាំ​បណ្តោះអាសន្ន​” ដែល​ត្រូវបាន​ដាក់ចេញ ដើម្បី​ធានា​ថា ប្រធានាធិបតី​មើលឃើញ​ពេញលេញ​លើ​សកម្មភាព​សំខាន់ៗ​ដែល​បាន​ស្នើឡើង​។​

​លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា “​វា​មិន​មានន័យថា​អចិន្ត្រៃយ៍​ទេ​ហើយ​វា​ក៏​មិនមែន​មានន័យថា​បញ្ឈប់​ការវាយប្រហារ​នោះ​ដែរ​”​។​

​លោក​និយាយថា “​យើង​ផ្តោត​យ៉ាងច្បាស់​ទៅលើ​ការគំរាមកំហែង​ជា​ប្រចាំ​របស់​អង្គការ​ចាត់តាំង​ជ្រុលនិយម​ហិង្សា​។ ហើយ​យើង​នៅតែ​ប្តេជ្ញាចិត្ត​ធ្វើការ​ជាមួយ​ដៃគូ​អន្តរជាតិ​ដើម្បី​ប្រឆាំង​នឹង​ការគំរាមកំហែង​ទាំងនោះ​”​។​

​កាសែត​ញូវយ៉ក​ថែមស៍​និយាយ​ថា​គោលការណ៍​ណែនាំ​ថ្មី​នេះ​ត្រូវបាន​ប្រគល់​ទៅ​មេបញ្ជាការ​យោធា​ដោយ​សម្ងាត់​បន្ទាប់ពី​លោកបៃ​ដិន​ចូលកាន់​តំណែង​នៅ​ថ្ងៃទី ២០​ខែ​មករា​ប៉ុន្តែ​ទើបតែ​លាតត្រដាង​ក្នុង​​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​៕

លោកបៃ​ដិន​ប្រាប់​ឱ្យ​យោធា​ផ្អាក​វាយប្រហារ​តាមដ្រូន​នៅ​ប្រទេស​ដូចជា​សូ​ម៉ាលី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular