Home ព័ត៌មានជាតិ សន្តិសុខ រដូវប្រាំង​ពេ...

រដូវប្រាំង​ពេញលេញ​ចូល​មកដល់​ជាមួយ​ភ្លៀង​កក់ខែ​ដោយ​អន្លើ​

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ រដូវប្រាំង​ពេញលេញ​បាន​ចូលមក​ដល់​ហើយ បន្ទាប់ពី​រដូវរំហើយ បាន​ទៅ​ផុត ធ្វើឱ្យ​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប៉ាស៊ីហ្វិក​ធ្លាក់ចុះ​បន្តិច​មក​គ្រប​លើ​តំបន់ ខ្ពង់រាប​ភាគ​ឦសាន ជាហេតុ​បណ្តាល​ឲ្យ​មាន​បាតុភូត​សម្ពាធ​ទាប​តូចៗ ដែល​បំ លែង​ពី​កម្តៅ​-​ខ្យល់​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើ​។​

ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១ បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១​ថា​​រដូវប្រាំង​បាន​នឹង​កំពុង​ចាប់ផ្តើម​ចូលមក​ដល់ ជាមួយ​នឹង​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប៉ា ស៊ី​ហ្វិ​ក​ធ្លាក់ចុះ​បន្តិច​មក​គ្រប​លើ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន ជាហេតុ​បណ្តាល​ឲ្យ មាន​បាតុភូត​សម្ពាធ​ទាប​តូចៗ​បំ​លែង​ពី​កម្តៅ​-​ខ្យល់ (THERMO DYNAMIC) បង្ក ឲ្យ​មាន​ភ្លៀង​ធ្លា​ក់ដោយ​អន្លើ​។​

​នៅក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា ស្ថានភាព​បែប​ខាងលើនេះ ធ្វើឱ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤ – ២៧​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៤-៣៧​អង្សា​សេ​។ នៅ​ថ្ងៃទី​១០-១២ ខែមីនា មាន​ភ្លៀង​ផ្គរ​រន្ទះ​ពី​ខ្សោយ​ទៅ​មធ្យម​នៅ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ​។​

​សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក និង ខ្ពង់រាប​ឦសាន​មាន​សី​តុ​ណ្ហ​ភា ព​អប្បបរមា​ពី​២៣-២៦​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៤-៣៧​អង្សា សេ​។ នៅ​ថ្ងៃទី​១០ ខែមីនា​មាន​ភ្លៀង​ផ្គរ​រន្ទះ ជា​មធ្យម​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​នៅក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា សម្រាប់​តំបន់​មាត់សមុទ្រ​​សីតុណ្ហភាព​អប្បបរមា​​​​មាន​ពី ២៣-២៦​អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៥​អង្សា​សេ​។ អាចមាន​ភ្លៀង​ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​មធ្យ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular