ដោយៈ ជា សីហៈ​/​ភ្នំពេញៈ អង្គការ​BirdLife & NatureLife បាន​អះអាងថា សត្វ​ស្លាប​៦០ ប្រភេទ​មាន​វត្ត​មាននៅ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​។

​អង្គការ​នេះ​បាន​អះអាងថា គិត​ត្រឹម​ខែមករា​ឆ្នាំ​២០២១ សត្វ​ស្លាប​ទាំង​៦០​ប្រភេទ​នេះ​បាន កត់ត្រា​នៅ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ក្នុងនោះ​មួយ​ប្រភេទ​ជា​ប្រភេទ​កំពុង​រងគ្រោះ និង​៥​ប្រាំ​ប្រភេទ​ជិត​រងគ្រោះ​។

​ប្រភព​ដដែល​បាន​ព្រមាន​ថា ការបាត់បង់​ទីជម្រក ការប្រែប្រួល​របប​ទឹក និង​ការ​ដាក់មង ចាប់​សត្វ​គឺជា​កត្តា​គំរាមកំហែង​ដល់​សត្វព្រៃ​ទាំងនេះ​។​

​ការកត់ត្រា​នេះ​គឺ​បានការ​គាំទ្រ​និង​កសាង​សមត្ថភាព​ដល់​ឧ​ទ្យា​នុ​រក្ស​និង​សហគមន៍​តំបន់ការពារធម្មជាតិ​ក្នុងការ​អង្កេត​តាមដាន​សត្វ​ស្លាប​និង​ទីជម្រក​ប្រចាំ​សប្តាហ៍​៕​/PC