ដោយៈ បាយ័ន / សៀមរាបៈ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នេះ លោកស្រី យូ សុភា អភិបាលរង ខេត្តសៀមរាប បានដឹកនាំក្រុមការងារ ទៅសម្របសម្រួល ដឹកជញ្ជូនបងប្អូនពលករ ពីខេត្តបន្ទាយមានជ័យ មកធ្វើចត្តាឡីស័ក នៅសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប។
លោកស្រី យូ សុភា អភិបាលរង ខេត្តសៀមរាប បាននិយាយថាៈ បងប្អូនពលករ មកពីខេត្តបន្ទាយមានជ័យ មានចំនួនសរុប ៣២៤ នាក់ ក្នុងនោះស្រីចំនួន ១៣៨ នាក់ បានដឹកជញ្ជូន តាមរថយន្តយោធា ចំនួន ១៧ គ្រឿង ឆ្ពោះមកកាន់មណ្ឌលចត្តាឡីស័ក នៅសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប ដើម្បីតេស្តរកមេរោគកូវីដ ១៩ ៕/V.mara