​ដោយ​:​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​: នៅ​ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ​ដឹងថា នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន ជនជាតិ​ចិន​ចំនួន​០៤​នាក់ ដែល​ធ្វើ​សកម្មភាព​ប្លន់ លើ​ជន​ជាតិចិន​ដូចគ្នា ។​

​ជ​នស​ង្ស​យ័​បានធ្វើ​សកម្មភាព​នៅ​ល្ងាច​ថ្ងៃទី ០៧ ខែមីនា ឆ្នាំ​២០២១ ម្តុំ​មុខ​សណ្ឋាគារ​មួយកន្លែង ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ហើយ​បាន​រត់គេចខ្លួន​ទៅដល់​ចំណោត​រ៉ា​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ រហូតដល់​ម៉ោងជាង​៨​យប់​ថ្ងៃ​ដដែល ទើប​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​។​

​ជនសង្ស័យ​ទាំង ០៤​នាក់​មានឈ្មោះ​ដូចខាងក្រោម​៖
១-​ឈ្មោះ CUI YINZHE ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​អន​ឡាញ កាស៊ីណូ តុង​យៀន លិខិតឆ្លងដែន​លេ​ខៈ G61504867 មាន​ទីលំនៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
២-​ឈ្មោះ LIU DONG JIANG ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ កម្មករ​លើក​ទឹក លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
៣-​ឈ្មោះ LI JINGWEN ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
៤-​ឈ្មោះ ZHOU FEILONG ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​ចំណែក ជនរងគ្រោះ​ទី​១ មានឈ្មោះ ZHANG JINFANG ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គ​លិ​កាស៊ីណូ លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ ក្រុម​១ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​បាត់បង់ លុយ ៣.៤០០$ (​បី​ពាន់​បួន​រយ​ដុល្លារ​អាមេរិក​) ។ និង ជនរងគ្រោះ​ទី​២ មានឈ្មោះ MIN SHUAI ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ អ្នក​ណែនាំ​ភ្ញៀវ​ម៉ាស្សា លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​បាន​ដកហូត​ទូរស័ព្ទដៃ ០៤​គ្រឿង (IPHONE 12Pro MAX ០១​គ្រឿង​, ម៉ាក HUAWEI ០១​គ្រឿង​, ម៉ាក Redmi ០១​គ្រឿង​, ម៉ាក VIVO ០១​គ្រឿង​), រថយន្ត ០១​គ្រឿង ម៉ាក LAND CRUISER ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2BM-9108៕​