Home ព័ត៌មានសំខាន់ៗ ការអភិរក្ស​សំ...

ការអភិរក្ស​សំណង់​ស្ថាបត្យកម្ម​បុរាណ​បែប​ព្រះពុទ្ធសាសនា​នៅ​វត្ត​លង្កា​

ដោយៈ​សោម ​ប៊ុនថន ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/​ភ្នំពេញៈ​នៅ​ប្រទេស​កម្ពុ​ជាមាន​សំណង់​ស្ថាបត្យកម្ម​ជាច្រើន​សម័យកាល​បាន​បន្សល់ទុក រួមមាន សំណង់​បេតិកភណ្ឌ​មុន​សម័យអង្គរ សម័យអង្គរ សម័យ​ក្រោយ​អង្គរ​ស្ថាបត្យកម្ម​សំណង់ សម័យ​អាណានិគម​ដែលមាន​អាយុកាល​មួយ​សតវត្សរ៍ គឺ​ចាប់ពី​ឆ្នាំ​១៨៦៣ ដល់ ឆ្នាំ​១៩៥៣ និង​ស្ថាបត្យកម្ម​បែប​ទំនើប​។​

សំណង់ស្ថាបត្យកម្មបុរាណបែបព្រះពុទ្ធសាសនាចំនួន២ ដែលបានកសាងឡើងនៅពុទ្ធសករាជ ២៤៧៤ ត្រូវនឹងគ្រឹស្តសករាជ ១៩៣១ នៅវត្តលង្កាដែលត្រូវបានថែរក្សា និងជួសជុលឡើងវិញ។
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

​ដោយសារ​ការអភិវឌ្ឍ​នូវ​ប​ចេ្ទ​ក​វិទ្យា និង​សំណង់​ស្ថាបត្យកម្ម អគារ​ដែលមាន​រចនា​បទ​នាំចូល​ពី​បរទេស​និង​មាន​កម្ពស់ ច្រើន​ជាន់​បាន​រីក​លួត​លាស់​យ៉ាង​ឆាប់រហ័ស​នៅ​ប្រទេស​កម្ពុជា ស្រប​ពេលដែល​សំណង់​បេតិកភណ្ឌ ដូចជា​សំណង់​អគារ រដ្ឋបាល​សាធារណៈ​សំណង់​អគារ​ផ្នែក​សាសនា​សំណង់​អគារ​លំនៅឋាន​មានការ​ថយចុះ​និង​មានការ​កែប្រែ​ខុសពី​សភាព​ដើម​។ សំណង់​បេតិកភណ្ឌ​បុរាណ​ទាំងនោះ មានការ​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ជីវភាព វប្បធម៌ សាសនា សង្គម សេដ្ឋកិច្ច និង​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​ខ្មែរ​។

​រហូតមកទល់​សព្វថ្ងៃ​មាន​សំណង់​បេតិកភណ្ឌ​បុរាណ​ដែលមាន​អាយុកាល​រាប់រយឆ្នាំ​នៅ​សេសសល់​តិចតួច​ប៉ុណ្ណោះ​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា ដែលជា​សំណង់​សម័យ​ក្រោយ​អង្គរ​តាមបែប​ព្រះពុទ្ធសាសនា រួមមាន សំណង់​ព្រះវិហារ​បុរាណ និង​វត្ត​អារាម​។

សំណង់ស្ថាបត្យកម្មបុរាណបែបព្រះពុទ្ធសាសនាចំនួន២ ដែលបានកសាងឡើងនៅពុទ្ធសករាជ ២៤៧៤ ត្រូវនឹងគ្រឹស្តសករាជ ១៩៣១ នៅវត្តលង្កាដែលត្រូវបានថែរក្សា និងជួសជុលឡើងវិញ។
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

​នៅ​ឆ្នាំ​២០១៨ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​បង្កើត​គម្រោង​សំណង់​ស្ថាបត្យកម្ម​វត្ត​ខ្មែរ​។ សំណង់​វត្ត​ខ្មែរ​បានកើត​ឡើង តាំងពី​ឆ្នាំ​១៩២៧​ដែលមាន​រូបថត​ដាក់​តាំងនៅ​សារមន្ទីរ​ជាតិ​និង​នៅក្នុង​រជ្ជកាល​ហ្លួង​ព្រះបាទ​ស៊ីសុវត្ថិ​មុនី​វង្ស​នៅក្នុង​កម្មវិធី​តាំងតុ ដែលជា​កម្មវិធី​ប្រកួតប្រជែង​ស្ថាបត្យកម្ម​វត្ត​អារាម​សង់​ពី​បេតុង​របស់​ព្រះបរមរាជវាំង​។

​គម្រោង​នេះ​គឺជា​ការសិក្សា​រួម រវាង តម្លៃ​វប្បធម៌ សិល្បៈ ស្ថាបត្យកម្ម ប្រវត្តិសាស្ត្រ និង​ការលើកស្ទួយ​ព្រះពុទ្ធសាសនា​។ នៅ​សតវត្សរ៍​ទី​២១ ស្ថាបត្យកម្ម​បែប​ទំនើប​បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សំណង់​បែប​បុរាណ​ដែរ ពិសេស​សំណង់​វត្ត​អារាម​។ ថ្វីដ្បិតតែ​រដ្ឋាភិបាល​មានច្បាប់​ការពារ​សំណង់​បេតិកភណ្ឌ​បែប​បុរាណ​ប៉ុន្តែ​ជារឿយៗ​សំណង់​បេតិកភណ្ឌ​បែប​បុរាណ​នៅតាម​វត្ត​អារាម​បាន​បាត់បង់​ម្ដង​មួយៗ និង​ជា​បន្តបន្ទាប់​។ ព្រះវិហារ​មួយចំនួន​ត្រូវបាន​រុះរើ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​គ្មាន​ការសុំ​អនុញ្ញាត​ពី​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​។ ដូច្នេះ​គម្រោង​ថែរក្សា​ស្ថាបត្យកម្ម​សំណង់​វត្ត​អារាម​គឺជា​ការចាំបាច់​បំផុត ក្នុងការ​ស្រង់​ឯកសារ​ចំនួន​វត្ត​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​របស់​ខ្មែរ​ហើយ​គម្រោង​នេះ​នឹង​បោះពុម្ព​ជា​សៀវភៅ​។​

​ថ្មីៗ​នេះ​សំណង់​បេតិកភណ្ឌ​បុរាណ​បែប​ព្រះពុទ្ធសាសនា ដែលជា​ហោត្រៃ​បុរាណ​ដែលជា​ស្នា​ព្រះ​ហ​ស្ថ​សម្តេចព្រះរាម ស៊ីសុវត្ថិ ថា​វេតរ​ង្សី​នារី​វង្ស និង ព្រះអង្គម្ចាស់ នរោត្តម សិ​ង្ហា​រា បាន​កសាង​នៅ​ពុទ្ធ​ស័ក​រាជ ២៤៧២​មកទល់ពេលនេះ មាន​អាយុកាល​៩២​ឆ្នាំ ស្ថិតនៅក្នុង​វត្ត ស្វាយ​ពពែ ក្នុង​ក្រុងភ្នំពេញ ត្រូវបាន​វាយកម្ទេច​ចោល​ខណៈពេល​វត្ត​លង្កា​កំពុង ខិតខំ​ប្រឹងប្រែង​ថែរក្សា និង​ជួសជុល​សំណង់​ស្ថាបត្យកម្ម​បុរាណ​បែប​ព្រះពុទ្ធសាសនា​ចំនួន​២​ដែល​បាន​កសាងឡើង​នៅ ពុទ្ធសករាជ ២៤៧៤ ត្រូវ​នឹង​គ្រឹ​ស្ត​សករាជ ១៩៣១ និង​មាន​អាយុកាល​៩០​ឆ្នាំ​មកហើយ​។​

សំណង់ស្ថាបត្យកម្មបុរាណបែបព្រះពុទ្ធសាសនាចំនួន២ ដែលបានកសាងឡើងនៅពុទ្ធសករាជ ២៤៧៤ ត្រូវនឹងគ្រឹស្តសករាជ ១៩៣១ នៅវត្តលង្កាដែលត្រូវបានថែរក្សា និងជួសជុលឡើងវិញ។
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

សម្តេច​ព្រះមហា​អរិយវង្ស​បណ្ឌិត សៅរ៍ ចន្ទ​ថុល្ល ព្រះ​អនុប្រធាន​ទី​៣ ថេរ​សភា ព្រះពុទ្ធសាសនា​នៅ​ព្រះរាជា​ណា ចក្រ​កម្ពុជា និង​ជា​ព្រះចៅអធិការ​វត្ត​លង្កា ព្រះ​កុ​សុមា​រាម មាន​សង្ឃដីកា​ថា ព្រះអង្គ​មាន​ព្រះទ័យ​រីករាយ​ដែលមាន ពុទ្ធបរិស័ទ​ជួយ​ជួសជុល​សំណង់​បុរាណ​បែប​ព្រះពុទ្ធសាសនា​នៅក្នុង​វត្ត​លង្កា​ហើយ​ពុទ្ធបរិស័ទ​នឹង​ទទួលផល​បុណ្យ​កុសល​។​ព្រះអង្គ​សម្ដែង​ព្រះទ័យ​សោកស្ដាយ​ចំពោះ​សំណង់​ស្ថាបត្យកម្ម​បុរាណ​ដែលជា​ភ័ស្តុតាង​តាំងពី​យូរយា​ណាស់​មកហើយ ត្រូវបាន​បាត់បង់​។

​ស៊ុន ពោ​រ៉ា គឺជា​និស្សិត​ផ្នែក​ស្ថាបត្យកម្ម និង​ជា​ប្រធាន​គម្រោង សំណង់​ស្ថាបត្យកម្ម​វត្ត​ខ្មែរ មានប្រសាសន៍ថា ស្ថាបត្យកម្ម​សំណង់​បុរាណ​បែប​ពុទ្ធសាសនា​ត្រូវតែ​ការពារ​ដោយសារ​វត្ត​អារាម​បាន​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​អំឡុងពេល​សង្គ្រាម​នៅក្នុង​របប​សាធារណរ​ដ្ធ​ខ្មែរ និង​របប​ខ្មែរក្រហម​។

​រហូតមកដល់​បច្ចុប្បន្ន​សំណង់​ស្ថាបត្យកម្ម​បុរាណ​បែប​ព្រះពុទ្ធសាសនា​នៅសល់​តិចតួច​ប៉ុណ្ណោះ​។ ពោ​រ៉ា បន្តថា វត្ត​អារាម គឺជា​កន្លែង​អប់រំ កន្លែង​រក្សា​គម្ពីរ​ព្រះពុទ្ធសាសនា វប្បធម៌ ប្រវត្តិសាស្ត្រ ចម្លាក់ ក្បូរក្បាច់​ដូច្នេះ​នៅពេល​បាត់បង់​វត្ត​អារាម យើង​នឹង​បាត់បង់​អ្វីៗ​ទាំងអស់​។ ការបាត់បង់​ស្ថាបត្យកម្ម​បុរាណ​បែប​ព្រះពុទ្ធសាសនា​នឹង​ផ្តល់​ផល​លំបាក​ដល់​ស្ថាបត្យករ និង​អ្នកសិក្សា​ស្រាវជ្រាវ​អំពី​ស្ថាបត្យកម្ម​បែប​ព្រះពុទ្ធសាសនា​ឲ្យ​បាន​ស៊ីជម្រៅ ខណៈដែល​ស្ថាបត្យកម្ម​របស់​ខ្មែរ និង​ស្ថាបត្យកម្ម​របស់​ថៃ​ប្រហាក់ប្រហែលគ្នា​៕​សរន​

សំណង់ស្ថាបត្យកម្មបុរាណបែបព្រះពុទ្ធសាសនាចំនួន២ ដែលបានកសាងឡើងនៅពុទ្ធសករាជ ២៤៧៤ ត្រូវនឹងគ្រឹស្តសករាជ ១៩៣១ នៅវត្តលង្កាដែលត្រូវបានថែរក្សា និងជួសជុលឡើងវិញ។
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

សំណង់ស្ថាបត្យកម្មបុរាណបែបព្រះពុទ្ធសាសនាចំនួន២ ដែលបានកសាងឡើងនៅពុទ្ធសករាជ ២៤៧៤ ត្រូវនឹងគ្រឹស្តសករាជ ១៩៣១ នៅវត្តលង្កាដែលត្រូវបានថែរក្សា និងជួសជុលឡើងវិញ។
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

សំណង់ស្ថាបត្យកម្មបុរាណបែបព្រះពុទ្ធសាសនាចំនួន២ ដែលបានកសាងឡើងនៅពុទ្ធសករាជ ២៤៧៤ ត្រូវនឹងគ្រឹស្តសករាជ ១៩៣១ នៅវត្តលង្កាដែលត្រូវបានថែរក្សា និងជួសជុលឡើងវិញ។
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

សំណង់ស្ថាបត្យកម្មបុរាណបែបព្រះពុទ្ធសាសនាចំនួន២ ដែលបានកសាងឡើងនៅពុទ្ធសករាជ ២៤៧៤ ត្រូវនឹងគ្រឹស្តសករាជ ១៩៣១ នៅវត្តលង្កាដែលត្រូវបានថែរក្សា និងជួសជុលឡើងវិញ។
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

សំណង់ស្ថាបត្យកម្មបុរាណបែបព្រះពុទ្ធសាសនាចំនួន២ ដែលបានកសាងឡើងនៅពុទ្ធសករាជ ២៤៧៤ ត្រូវនឹងគ្រឹស្តសករាជ ១៩៣១ នៅវត្តលង្កាដែលត្រូវបានថែរក្សា និងជួសជុលឡើងវិញ។
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)


សំណង់ស្ថាបត្យកម្មបុរាណបែបព្រះពុទ្ធសាសនាចំនួន២ ដែលបានកសាងឡើងនៅពុទ្ធសករាជ ២៤៧៤ ត្រូវនឹងគ្រឹស្តសករាជ ១៩៣១ នៅវត្តលង្កាដែលត្រូវបានថែរក្សា និងជួសជុលឡើងវិញ។
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular