Home ព័ត៌មានជាតិ សង្គម គ្រាប់បែក​ទម្...

គ្រាប់បែក​ទម្ងន់​ជា ២០០ គីឡូក្រាម​ត្រូវបាន​រកឃើញ​មួយ​គ្រាប់​ទៀត

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក​បាន​ថ្លែងថា​គ្រាប់បែក ទម្លាក់​ពីលើ​យន្តហោះ មួយ​គ្រាប់​ទៀត​ត្រូវបាន​រកឃើញ នៅថ្ងៃនេះ​។

​លោក​បាន​បន្តថា គ្រាប់​បែបនេះ ត្រូវបាន​ដោះ​បន្សាប​ដោយ​សុវត្ថិភាព​ក្រោយពេល ដែល​វា​បាន សំងំ​នៅក្នុង​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

​លោក​បាន​បន្តថា កំលាំង​ស៊ីម៉ាក់​បាន​ដោះ​បន្សាប​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ MK 82 និង​ដឹកជញ្ជូន​ដោយ​សុវត្ថិភាព​ហើយ​។​

​គ្រាប់ MK 82 នេះ គឺជា​ប្រភេទ​គ្រាប់បែក​ទម្ងន់​ជាង ២៣០ គីឡូក្រាម ហើយ​ជា​គ្រាប់​បែប​មហាប្រល័យ​មួយ ​។

​គិត​ចាប់តាំងពី​ដើមឆ្នាំ​មកដល់ពេលនេះ ស៊ីម៉ាក បាន​ដោះ​បន្សាប​គ្រាប់បែក​ទម្លាក់​ពីលើយន្តហោះ ជាង​១០​គ្រាប់​ហើយ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular