គណ​:​ប្រតិភូ​សភា​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ស្តីពី ​”​ស្ត្រី​និង​សេដ្ឋកិច្ច​គ្រួសារ​ជា​ស្នូល​”

​ដោយៈ​សុផល​/​ភ្នំពេញ​: គណ​:​ប្រតិភូ​សភា​កម្ពុ​ជានា​ថ្ងៃទី​៩​ខែមីនា​បាន​ចូលរួម​កិច្ចប្រជុំ​មួយ​ស្តីពី​”​ស្ត្រី​និង​សេដ្ឋកិច្ច​គ្រួសារ​ជា​ស្នូល​” តាមរយ​:​ប្រព័ន្ធ​វីដេអូ​ដែល​ប្រទេស​អ៊ីរ៉ង់​ធ្វើជា​ម្ចាស់ផ្ទះ​។​

​កិច្ចប្រជុំ​ផ្តោតទៅលើ គោលនយោបាយ កម្មវិធី បទពិសោធន៍​ជោគជ័យ ការត្រួតពិនិត្យ​ច្បាប់ ការផ្តល់​សិទ្ធិអំណាច​ដល់​គ្រួសារ និង​សក្តានុពល​ចលនា​សេដ្ឋកិច្ច​។​

​គណ​:​ប្រតិភូ​សភា​កម្ពុជា ដឹកនាំ​ដោយ លោកស្រី ឡោក ខេង ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា និង​មានការ​ចូលរួម​ពី​លោកស្រី​វ កុប ម៉ា​រី​យ៉ា​ស សមាជិកា​គណ​:​កម្ម​ការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា និង​លោក​ងួន សុជាតិ សមាជិក​គណ​:​កម្ម​ការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា និង​មន្ត្រី​ជំនាញ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ។​

​ក្រុម​សមាជិកសភា​ស្ត្រី​និង​គ្រួសារ​(Woman and Family Faction) នៃ​សភា​អ៊ីស្លាម និង​ក្រុម​សមាជិកសភា​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​ក្នុង​សន្និបាតសភា​អាស៊ី (APA) តំណាង​នៃ​បណ្តា​សភា​តំបន់​អាស៊ី អង្គការ និង​មជ្ឈមណ្ឌល​ទាក់ទង​នឹង​ស្ត្រី​នឹង​គ្រួសារ ដោយមាន​តំណាង​២១​ប្រទេស​ចូលរួម តាមរយ​:​ប្រព័ន្ធ​វីដេអូ​ដែល​ត​ភ្ជាប់​ពី​វិមាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅកាន់​ទីក្រុង​តេ​អ៊ីរ៉ង់​(Tehran) នៃ​ប្រទេស​អ៊ីរ៉ង់​(Iran)៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular