Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួង​សាធារណ...

ក្រសួង​សាធារណការ ផ្អាក​ការប្រឡង បើកបរ​យានយន្ត មួយរយៈ ដើម្បី​ការពារ​ការរីក​រាលដាល​កូ​វីដ ១៩


​ដោយៈ សុផល / ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាស​ផ្អាក​បណ្តោះអាសន្ន នូវ​ការប្រឡង​បើកបរ​យានយន្ត មួយរយៈ ក្នុង​គោលបំណង​ទប់​ស្តា​ត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ។ ការប្រឡង​យក​បណ្ណ​បើកបរ​យានយន្ត​នេះ ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន រយៈពេល ១​សប្តាហ៍ ចាប់ពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ ២០២១ នេះ​តទៅ​។​

​ការដាក់​ពាក្យស្នើសុំ​ប្រឡង យក​បណ្ណ​បើកបរ អាចធ្វើ​តាមរយៈ​ប្រព័ន្ធ ស្វ័យប្រវត្តិកម្ម ផ្តល់​បណ្ណ​បើកបរ​យានយន្ត របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែលមាន​អាសយដ្ឋាន https://driverlicense.mpwt.gov.kh ឬ​ទៅ​ទីតាំង​ផ្តល់​សេវាសាធារណៈ ដែល​កំណត់ ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដូចជា នៅ​ផ្សារ​ទំនើប​អ៊ី​អន​១ ផ្សារ​ទំនើប​អ៊ី​អន​២ និង​នៅតាម​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី ខេត្ត ទូទាំងប្រទេស​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​៩ មីនា នេះ អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំង​កម្ពុជា បាន​កើន​ឡើងដល់ ចំនួន ១.០៦០ នាក់ (​ស្ត្រី​ចំនួន ៤៥២ នាក់ និង​បរុស ចំនួន ៦០៨ នាក់​) ក្នុងនោះ​អ្នក​ព្យាបាល ជាសះស្បើយ ចំនួន ៥៣៨ នាក់ (​ស្ត្រី​ចំនួន ២០១ នាក់ និង​បុរស ចំនួន ៣៣៧ នាក់​) និង​អ្នក​សម្រាក​ព្យាបាល នៅ​ម​ន្ទើ​រ​ពេទ្យ​សរុប ចំនួន ៥២១ នាក់ នេះ​បើ​យោងតាម​ការចេញផ្សាយ របស់​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular