ដោយ:សរិទ្ធ/ភ្នំពេញ​ :បុរសម្នាក់បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យរុស្សុី​ បន្ទាប់ពីជិះម៉ូតូជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​កាលពីវេលាម៉ោងជាង១០​យប់​ ថ្ងៃទី៩​ ខែមខែមីនានៅតាមបណ្ដោយផ្លូវ២៧១​ ខាងជេីងស្តុបផ្សារដេីមថ្កូវក្នុងសង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ​ នួន​ ឆវ័ន​ អាយុ២៨ឆ្នាំ​ ទីកន្លែងកំណេីតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ និងជិះម៉ូតូម៉ាក​ ហុងដាស្កុបពី​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 1IO-7953 ។ជនរងគ្រោះជិះតែម្នាក់ឯង៕សរន