ដោយ​: ប​.​ជ័យ / កំពង់ធំ​: រដ្ឋបាលខេត្ត​កំពង់ធំ បាន​ជំរុញ​ឲ្យ​មន្ទីរ​អង្គភាព​អាជ្ញាធរ​ក្រុង​/​ស្រុក ត្រៀមលក្ខណៈ​សម្បត្តិ​ចាត់វិធានការ​បង្ការ ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ។​

​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ​ថ្លែង​ដូច្នោះ កាលពី​ថក​ងៃ​ទី​៩​ខែមីនា​ឆ្នាំ​២០២១ ខណៈ​ត្រៀមលក្ខណៈ​បន្ត​ការគ្រប់គ្រង​នូវ​បងប្អូន​ពលករ​ខ្មែរ ដែល​វិល​ត្រលប់​ពី​ប្រទេស​ថៃ មក​ត្រង់ (​មិនបាច់​ចូល​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ខេត្ត​នៅជាប់​ព្រំដែន​កម្ពុជា ថៃ​ដូច​មុន​) និង​ពលករ​ខ្មែរ​ដឹក​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ខេត្ត​ដើមទី​ខាងមុខ ដែល​ត្រូវ​មក​មណ្ឌល​ច​ត្តា​ឡី​ស័ក ដែល​ត្រូវ​បើក​ថ្មី​នៅក្នុង​ខេត្ត​សាមី នៃ​ទីលំនៅ​ពលករ​ខ្មែរ​។​

​នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ លោក​អភិបាលខេត្ត​បាន​ថ្លែងថា​៖ ចំពោះមុខ​នេះដែរ មន្ត្រី​មាន​សមត្ថកិច្ច​មាន​ភារ​កិច្ច​ក្នុង​ខេត្ត ស្រុក​ក្រុង ចំពោះ​មខ​បន្ត​អប់រំ ផ្សព្វផ្សាយ​នៅតាម​មូលដ្ឋាន​ឲ្យ​បាន​ទូលំទូលាយ ជាពិសេស​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។ ដើម្បី​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​លោក​បាន​បាន​បន្ថែមថា ៖ សូម​អាជ្ញាធរ​ក្រុង​ស្រុក ត្រូវ​គ្រប់គ្រង​អោយបាន នូវ​ការវិលត្រឡប់រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ថ្មី​ពី​ក្រៅប្រទេស ហើយ​ត្រូវ​ធ្វើការ​ស្រង់​ស្ថិតិ និង​នាំយកទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​គ្រប់គ្នា​។

​បន្ទាប់ពី​បញ្ចប់​នៃ​កិច្ចប្រជុំ ព្រមទាំង​ក្រុមការងារ បាន​បន្ត​ចុះ​ពិនិត្យ​ទីតាំង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក របស់​ខេត្ត នៅ​វិទ្យាល័យ​កំពង់ធំ​ផងដែរ​៕​