ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ កម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នា​ថ្ងៃទី​១០ ខែមីនា​ឆ្នាំ​២០២១​នេះ​បាន​សម្តែង​នូវ​ការសោកស្ដាយ​ជាខ្លាំង​ដែល​លោក​អធិការ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែងដែល​បានចាត់ទុក​មន្ត្រី​ប៉ូលីស​ជា​ស្ត្រីបាន​បំបៅ​ដោះ​កូន​ក្នុងពេល​ប្រតិបត្តិការ​ការងារ​ថា​ជាការ​ធ្វើ​ឲ្យ​ខូច​កិត្តិយស​កងកម្លាំង​និង​ស្ត្រី​ទូទាំងប្រទេស​។​លោកស្រី ជូ ប៊ុន​អេង បាន​ថ្លែងថា​ឥរិយាបថ​បែបនេះ និង​មិនបាន​វែកញែក​ឲ្យ​ច្បាស់​ពី​កំហុស​និង​គុណសម្បត្តិ ។​

​នៅក្នុង​លិខិត​មួយច្បាប់​ជូន​គណៈ​អភិបាលខេត្ត​ស្តឹង​ត្រែង​ចុះ​ថ្ងៃទី​១០​ខែ​មិនា​២០២១ លោកស្រី ជូ ប៊ុន​អេង បានស្នើ​ឱ្យ​អភិបាលខេត្ត​ស្ទឹងត្រែង​លើកទឹកចិត្ត​ដល់ ស្ត្រី​អនុសេនីយ៍ទោ​ដែល​បម្រើ​ការងារ​នៅ​អធិការដ្ឋាន​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដែល​បំបៅ​ដោះ​កូន​ក្នុងពេល​ប្រតិបត្តិការ​ការងារ ដើម្បី​កុំ​ឲ្យ​គាត់​បាក់​ទឹកចិត្ត ជាពិសេស​ដើម្បី​ចូលរួម​លើកកម្ពស់​ស្ត្រី​។ លោកស្រី ជូ ប៊ុន​អេង បាន​ណែនាំ​ឱ្យ​អភិបាលខេត្ត អភិបាលរង លោកស្នងការ និង​ថ្នាក់ដឹកនាំ​ទាំងអស់​ពិនិត្យ​ករណីនេះ និង​រិះរក​វិធី​លើកទឹកចិត្ត​អ្នកស្រី​អនុសេនីយទោ​រូបនេះ​និង​ស្ត្រី​ជា​មន្ត្រីរាជការ​ដទៃទៀត​តាមតែ​អាចធ្វើ​ទៅបាន​ដើម្បី​កុំ​ឲ្យ​មាន​ការបាក់​ទឹកចិត្ត​។​

​នៅក្នុង​បណ្តាញ​សង្គម​នាពេល​ថ្មី​នេះ​មានរឿង​តាក់​ទង​និង​អធិការ​ស្រុក​សៀង​ប៉ាង ខេត្តស្ទឹងត្រែងបានចេញ​ចំ ណាត់ការ​ទៅលើ​ប៉ូលីស​ស្រី​ម្នាក់​ជា​អនុសេនីយ៍ទោ ស៊ី​ថុង សុខា អធិការរង​ទទួល​ផែន​សណ្ដាប់ធ្នាប់​នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដែល​បាន​បំបៅ​ដោះ​កូន​ក្នុងពេល​បំពេញការងារ​និង​នៅ​ទីសាធារណៈ​។​ បន្ទាប់មកស្រាប់តែនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា រូបនេះត្រូវបានអធិការស្រុកសៀមប៉ាងឲ្យ ធ្វើកិច្ចសន្យាដោយអះអាងថាបំបៅកូនបែបនេះជារឿងមិនសមរម្យធ្វើអោយប៉ះពាល់ដល់កិត្តិយសអង្គភាពនគរ បាល និងប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ ​។ មហាជនដែលបានមើលរឿងនេះបានធ្វើការរិះគន់ចំណាត់ការរបស់អធិ ការស្រុកសៀមប៉ាង ថាគ្មានគុណធ៌ម និង រើសអើង ។

​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​សំដែង​ការខកចិត្ត​ចំពោះ​ចំណាត់ការ​គ្មាន​គុណធម៌​លើ​ស្ត្រី​ប៉ូលីស​ដែល​បាន​បំបៅ​ដោះ​កូន​រូបនោះ ។បើយោងតាម​ការ​សារលិខិត​របស់លោក​ស្រី ជូ ប៊ុន​អេង អនុប្រធាន​អចិ ន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​បាន​សំដែង​នូវ​ការសោកស្ដាយ​ជាខ្លាំង​ដែល​លោក​អធិ ការ​ស្រុក​សៀម​ប៉ាង បាន​ប្រើ​ឥរិយាបទ​បែបនេះ​និង​មិនបាន​វែកញែក​ឲ្យ​ច្បាស់​ពី​កំហុស​និង​គុណសម្បត្តិ​។​

​លោកស្រី ជូ ប៊ុន​អេង​ បាន​លើកឡើងថា​ក្នុងស្ថានភាព​ជា​ស្ត្រី​ដែលមាន​ភារកិច្ច​ទទួល​ខុសត្រូវ​ទ្វេដង​លើសពី​បុរស​គឺ​បំពេញការងារ​ក្នុង​ស្នូល​ស្ថាប័ន​ផង​និង​ត្រូវ​ចិញ្ចឹម ថែទាំ​កូន​តាំងពី​នៅក្នុង​ផ្ទៃ​រហូត​កើតមក​និង​បន្ត​ដល់​ពេញវ័យ​បើទោះបីជា​បុរស​ជា​ស្វាមី​ឬ​អ្នក​ដែលជា​ថ្នាក់ដឹកនាំ​មិនបាន​យកចិត្តទុកដាក់​បង្កលក្ខណៈ​ងាយស្រួល​ក៏ នាង​មិនបាន​បោះបង់​កូន​និង​ការងារ​ស្នូល​របស់​នាង​ដែរ នេះ​ជា​ទង្វើ​ដែល​សូម​គោរព​កោតសរសើរ​នូវ​ឆ​ន្ទះ​ដ៏​មុះ​មុត​ក្នុងការ​បំពេញភារកិច្ច​របស់​មន្ត្រី​ជា​ស្ត្រី ។​

​លោកស្រី​បាន​បន្តថា​៖«​លោក​អធិការ​គួរតែ​សម្ដែង​ការកោតសរសើរ​លើកទឹកចិត្ត​និង​រិះរក​មធ្យោបាយ​ឲ្យ​មន្ត្រី​ស្ត្រី​បែបនេះ​ទទួលបាន​ការយកចិត្ត​ទុកដាក់​និង​ឲ្យ​គាត់​មានឱកាស​គ្រប់គ្រាន់​ថែទាំ​កូន​ដូច​ម្ដាយ​លោក​ថែទាំ​លោក​កាលពី​នៅ​ទារក​និង​ភរិយា​លោក​ថែទាំ​កូនលោក​ដូចគ្នា​ដែរ​»​។​

​លោកស្រី ជូ ប៊ុន​អេង បាន​បន្តថា​៖​គាត់​មិនបាន​សម្ដែង​ការបញ្ចេញ​ភាព​ស៊ិ​ច​ស៊ី​ដើម្បី​ថត​បង្ហាញ​សាធារណជន​ទាក់ទាញ​អ្នករកស៊ី​លក់​ភាព​ស៊ិ​ច​ស៊ី​ដែល​លោក​ត្រូវមាន​ចំណាត់ការ​នោះទេតែដោយសារ​តែមាន​ការ​ចាប់អារម្មណ៍​និង​កោតសរសើរ​គាត់​និង​ថត​ដើម្បី​ជា​ភស្តុតាង​បង្ហាញថា​នេះហើយ​ជា​ស្ត្រីជាតិ​ជា​មាតា​និង​ជា​អ្នក ដែលមាន​តួនាទី​បម្រើ​ជាតិ​ជាប់​ខ្លួន​ ។

បន្ទាប់ពីមានករណីកើតឡើងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលផែនចរាចរណ៍ក៏បានចេញមកពន្យល់ករណីនេះ។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានពន្យល់បន្តថា៖ការបំបៅកូនជាកាតព្វកិច្ចរបស់ម្តាយគ្រប់រូប តែការផ្តល់ព័ត៌ មាន ឬរូបភាពនៅកន្លែងប្រតិបត្តិការ របស់នគរបាល ត្រូវសុំការអនុញ្ញាតជាមុនពីប្រធានអង្គភាព។ ការធ្វើកិច្ចសន្យាមិនមែនជាការដាក់វិន័យគឺគ្រាន់តែជាការអប់រំឲ្យចេះបំពេញការងារបានត្រឹមត្រូវ។ដូច្នេះករណីរបស់ស្ត្រីនគរ បាលចរាចរណ៍បំបៅដោះកូននៅខេត្តស្ទឹងត្រែងទោះប្រើប្រាស់ឯកសណ្ឋានកងកម្លាំងក្តី គឺមិនមានអ្វីខុសឆ្គងទេ ជាកាតព្វកិច្ចរបស់ស្ត្រីគ្រប់រូបប៉ុន្តែរាល់ការផ្តល់ព័ត៌មានឬការបញ្ចេញរូបភាព នៅកន្លែងប្រតិបត្តិការ គឺត្រូវសុំការអនុញ្ញាតជាមុនពីប្រធានអង្គភាពរបស់ខ្លួនជាមុនសិន ៕