​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ លោក នុត ពុធ​ដា​រ៉ា អភិបាលរង ខេត្តកណ្តាល រួមជាមួយ​លោក លោកស្រី ប្រធាន​មន្ទីរ លោក​អភិបាលស្រុក និង​ក្រុមការងារ បាន​បន្ត​ចុះ​ពិនិត្យ​ការងារ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ធ្វើតេស្ត​សំណាក​បងប្អូន ប្រជាពលរដ្ឋ ដែល​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ នៅក្នុង​ស្រុក​ល្វាឯម ព្រមទាំង​បាន​ចុះ​ពិនិត្យ​ទីតាំង សម្រាប់​រៀបចំ ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​សាលាបឋមសិក្សា កោះ​រះ​លើ ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

​លោក​អភិបាលរង​ខេត្ត បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ ចូលរួម​ទាំងអស់គ្នា ដើម្បី​កម្ពុជា គ្មាន​កូ​វីដ ១៩ សូម​អនុវត្ត​វិធានការ ៣ ការពារ និង ៣ កុំ និង ២ ចូលរួម​របស់​សម្ដេច តេ​ជោ​៕/V​-PC