ក្រុមហ៊ុន H&M របស់ស៊ុយអែត ដែលជាក្រុមហ៊ុនលក់រាយម៉ូតសម្លៀកបំពាក់ធំជាងគេលំដាប់លេខ ២ នៅលើពិភពលោកបាននិយាយកាលពីថ្ងៃចន្ទទី ៨ ខែមីនាថា ខ្លួនមានការភ្ញាក់ផ្អើលចំពោះការប្រើប្រាស់កម្លាំងដ៏សាហាវប្រឆាំងនឹងក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយខ្លួនផ្អាកការបញ្ជាទិញនៅក្នុងប្រទេសនេះហើយ។