នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរង ខេត្តកណ្តាល រួមជាមួយលោក លោកស្រី ប្រធានមន្ទីរ លោកអភិបាលស្រុក និងក្រុមការងារ បានបន្តចុះពិនិត្យការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ធ្វើតេស្តសំណាកបងប្អូន ប្រជាពលរដ្ឋ ដែលប៉ះពាល់ផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅក្នុងស្រុកល្វាឯម ព្រមទាំងបានចុះពិនិត្យទីតាំង សម្រាប់រៀបចំ ជាមណ្ឌលចត្តាឡីស័ក នៅសាលាបឋមសិក្សា កោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។