ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានប្រកាស​ជា​ចំហ នៅថ្ងៃនេះ​ថា អនុលោម​តាមច្បាប់​ស្តីពី​វិស័យ​ប្រៃសណីយ៍ និង​លិខិតបទដ្ឋាន​នានា អាជីវកម្ម​ប្រៃសណីយ៍​គ្រប់​ប្រភេទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ស្ថិតនៅក្រោម​សមត្ថកិច្ច របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ដូច្នេះ ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ប្រៃសណីយ៍ គ្រប់រូប​តម្រូវឱ្យមាន​អាជ្ញា​បណ្ណ និង​លិខិតអនុញ្ញាត​ជាដាច់ខាត​ដើម្បី​ប្រកប​អាជីវកម្ម​។​