ដោយ: សុខុម / ស្ទឹងត្រែងៈ លោក ទន់ វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល ខេត្តស្ទឹងត្រែង បានឱ្យរស្មីកម្ពុជាដឹងថាៈ រថយន្តសម្រាប់ដឹកសំណាកវិភាគជំងឺកូវីដ ១៩ ពីខេត្តស្ទឹងត្រែង ទៅរាជធានីភ្នំពេញ បានរងការឆាបឆេះ នៅវេលាម៉ោងជាង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅផ្ទះរបស់លោក ឡុច សេងអ៊ាង ប្រធានការិយាល័យរដ្ឋបាល មន្ទីរសុខាភិបាលខេត្ត ស្ថិតនៅភូមិព្រែក សង្កាត់-ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ក្រោយពីមានហេតុការណ៍ កើតឡើង កងកម្លាំងមានសមត្ថកិច្ច បានកំពុងចុះស្រាវជ្រាវ រកមូលហេតុ នៃការឆេះរថយន្តនេះ ហើយបើតាមការប៉ាន់ស្មាន របស់សមត្ថកិច្ច រថយន្តនេះ ឆេះអស់ពី ៧០ ទៅ ៨០ ភាគរយ៕/V