ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឱ្យបិទបណ្តោះអាសន្ន នូវទីតាំងផ្ទះជួលស្នាក់នៅ គ្មានយីហោមួយ នៅទល់មុខផ្ទះសំណាក់ ណាវី ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃត្រង់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ នេះបើតាមលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ រស្មីកម្ពុជា នៅថ្ងៃទី១០ មីនានេះ។