​ដោយ​: គង់​ហេង / ត្បូងឃ្មុំ​: បុរស​ម្នាក់ ដែល​ពូកែ​ខាង​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ និង​ញៀន​ស្រា ជាប្រចាំ ធ្វើឱ្យ​ប្រពន្ធ ដែលមាន​អាយុ​ច្រើនជាង​ប្ដី ១០ ឆ្នាំ បានសម្រេច​ដាក់​ថ្នាំ​បំពុល ក្នុង​ស្រា បណ្ដាលឱ្យ​ស្លាប់​តែម្ដង​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ភូមិ​ក្ងោក ឃុំ​គគីរ ស្រុក​មេមត់ កាលពី​រាត្រី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១ ។ ចំណែក​ស្ត្រី​ដៃដល់​នោះ ត្រូវបាន​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន ចាត់ការ​តាម​នីតិវិធី​។​