ដោយៈ បាយ័ន / សៀមរាបៈ ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកពួក ខេត្តសៀមរាប បានប្រកាសផ្អាកការរៀន សាលារៀនមួយចំនួន ក្នុងស្រុកពួក ជាបណ្ដោះអាសន្ន រយៈពេល ២ សប្ដាហ៍ ចាប់ពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។
លោក កែ វណ្ណនី ប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកពួក បានមានប្រសាសន៍ នៅក្នុងលិខិតមួយច្បាប់ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ជម្រាបជូន លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តថាៈ ក្រោយកិច្ចពិភាក្សាជាមួយលោកអភិបាល នៃគណៈអភិបាលស្រុកពួក នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២និង៣០នាទី បានសម្រេចផ្អាកសាលាទាំងអស់ ក្នុងឃុំទាំង ៤ រួមមានៈ ១.ឃុំខ្នាត ៦សាលា , ២.ឃុំពួក ៥ សាលា , ៣.ឃុំសំរោងយា ៣ សាលា និង ៤. ឃុំកែវពណ៌ ៥ សាលា ៕/V