ដោយៈ វណ្ណៈ / ព្រះសីហនុៈ ទណ្ឌិត​ដែលជា​ជនជាតិ​ចិន​ម្នាក់ បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ ដោយ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល បន្ទាប់ពី​បាន​បញ្ជូន មកដល់​មន្ទីរពេទ្យ​។​

​តាម​ការបញ្ជាក់​របស់​លោក វេជ្ជបណ្ឌិត សេង ណុង ប្រធាន​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថាៈ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត មាន​ជន បរទេស (​ជនជាតិ​ចិន​) បាន​ស្លាប់ ដោយ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល បើទោះបីជា​ក្រុម គ្រូពេទ្យ​ជំនាញ ព្យាយាម​ជួយសង្គ្រោះ អស់ពី​លទ្ធភាព​ក៏ដោយ ក៏​នៅតែ​សង្គ្រោះ​មិនបាន ។​

​លោក វេជ្ជបណ្ឌិត សេង ណុង បាន​បន្តថាៈ ទណ្ឌិត​ជនជាតិ​ចិន​ម្នាក់​នោះ ឈ្មោះ XU JILIN ភេទ​ប្រុស កើត​ឆ្នាំ ១៩៩៦ ។​

​សមត្ថកិច្ច​ពន្ធនាគារ ខេត្ត​ព្រះសីហនុ បាន​ប្រាប់ថាៈ ទណ្ឌិត​ជនជាតិ​ចិន​ម្នាក់នេះ​បាន​ត្រូវ ឃុំខ្លួន ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៩ ពីបទ ចាប់​បង្ខាំង​មនុស្ស ដោយ​ខុសច្បាប់​ហើយ​ត្រូវ តុលាការ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ រយៈពេល ៧ ឆ្នាំ ទើប​អនុវត្តន៍​ច្បាប់ បានតែ ២ ឆ្នាំ នៅឡើយ ក៏​កើត​ជំងឺ​ស្លាប់​តែម្តង​។​

​ឆ្នាំ​គុក​ដដែល បាន​បន្តថាៈ ទណ្ឌិត​ជនជាតិ​ចិន​ម្នាក់នេះ បាន​ចូល​សំរាក​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​បង្អែក​ខេត្ត កាលពី​ម៉ោង ១ រសៀល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ លុះដល់​វេលា​ម៉ោង ៥​និង​១០ នាទី នា​ល្ងាច​ថ្ងៃ​ដដែល បាន​ស្លាប់​ដោយសារ​ជំងឺ (​ដាច់​សរសៃឈាម​ខួរក្បាល​) ។​

​សព​ទណ្ឌិត​ជនជាតិ​ចិន​ម្នាក់នេះ ត្រូវបាន​រក្សាទុក នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត រង់ចាំ​ការចាត់ចែង ពី​ក្រុមគ្រួសារ និង​ស្ថានទូត​សាមី​៕/V-PC