​ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំពេញៈ រថយន្ត​មួយគ្រឿង​បើក​លឿន​ដល់​ភ្លើងស្តុប​ក៏​ជ្រុល​ចង្កូត​ចិញ្ចើមផ្លូវ​និង​បុក​រះ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ក្រឡាប់​ដាច់​កង់ ទៅ​ប៉ះ​នឹង​រថយន្ត​មួយគ្រឿង​ទៀត​រង​ការខូចខាត​តិចតួច​។ ហេតុការណ៍​នេះ​កើតឡើង នា​ព្រឹក​ថ្ងៃ ១១ ខែមីនា ឆ្នាំ​២០២១ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ កែង​ផ្លូវ​បេតុង​ចូលរ​វ​ង្វ​ង់​មូល​នាង​មច្ឆា ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយ​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​របួសធ្ងន់ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ម៉ាក VOLVO ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2BL-0702 បើកបរ​ដោយ​បុរស​ម្នាក់ មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់ពី​កើតហេតុ​៕​