ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ:អាជ្ញាធរដែនដីនិងសមត្ថកិច្ចជំនាញបានផ្អាកនូវសកម្មភាពអន្តរាគមន៍ក្នុងការបូមផ្ទេររទឹកពីស្ទឹងសិរីសោភ័ណ តាមប្រឡាយមេទម្លាក់ទៅស្ទឹងមង្គលបូរីព្រោះបរិមាណធារទឹកស្ទឹងសិរីសោភ័ណក៏ស្រកស្រុតចុះគួរឲ្យបារម្ភដែរ ។
ផ្អាកបូមទឹកពីស្ទឹងសិរីសោភ័ណបញ្ជូលទៅស្ទឹងមង្គលបុរីព្រោះប្រឈមខ្វះខាតដែរ(រូបថតភ្នំស្វាយ)
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យឲ្យដឹងនៅថ្ងៃទី១១ខែមីនាថា ការផ្អាកកាលពីថ្ងៃទី១០ខែមីនានោះបានធ្វើឡើងបន្ទាប់ ពីទឹកដែលបូមទម្លាក់ចូលស្ទឹងមង្គលបូរីបានច្រើនដែរហើយអាចទ្រោលការប្រើប្រាស់បរិភោគនៃពលរដ្ឋពលរដ្ឋរស់នៅជាប់ដងស្ទឹងដែលវែងនិងធំជាងគេបង្អស់ក្នុងខេត្តនេះហើយក៏អាចឲ្យក្រុមហ៊ុនទឹកស្អាតមង្គលបូរីបូមចម្រោះជូនអតិថិជនខ្លួននៅទីរួមស្រុកនិងឃុំជិតខាងដែរ ។
ទោះយ៉ាងណា លោកអភិបាលខេត្តបានទទួលស្គាល់ផលវិបាកដ៏ធំមួយថា ” ឲ្យផ្អាកបូមទៅ ព្រោះអ្នកខាងសិរីសោភ័ណក៏ប្តឹងដែរ ត្បិតទឹកស្ទឹងសិរីសោភ័ណក៏ចង់អស់ហើយដែរ ” ។ប៉ុន្តែក្នុងនាមគណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមាជ័យ លោកបានបញ្ជាឲ្យមន្ទីរធនធានទឹកនិងរដ្ឋបាលស្រុកមង្គលបូរីបន្តសកម្មសហការជាមួយខាងខេត្តបាត់ដំបងនិងក្រសួងធនធានទឹកដើម្បីពន្លឿនការបូមទឹកទម្លាក់ពីស្ទឹងបវេល(ឬផ្នែកខាងលើនៃស្ទឹងមង្គលបូរី)ទម្លាក់ចុះមកផ្នែកកណ្តាលនិងផ្នែកខាងចុងនៃស្ទឹងមង្គលបូរី ។ពោលគឺអន្តរាគមន៍ដើម្បីដោះស្រាយទឹកដូចកាលពីឆ្នាំ២០១៦ រៀងមក ។
សូមរំលឹកថាក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹកនិងឧតុនិយមខេត្តនិងអាជ្ញាធរបានអន្តរាគមន៍បូមពីទឹកនៃស្ទឹងសិរីសោភ័ណនៅស្ថានីយបូមទឹកថ្មីមួយកន្លែង នៅចំណុចស្ពានថ្មឆ្លងស្ទឹងសិរីសោភ័ណ នាភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដើម្បីបញ្ជូនទឹកតាមប្រឡាយក្តាន់ប្រវែង១៥គីឡូមែត្រ ទម្លាក់ទៅស្ទឹងមង្គលបូរី ត្រង់ចំណុចឃុំបត់ត្រង់ ទៅជួយស្ទឹងមង្គលបូរី ហើយបានទៅដល់នៅម៉ោង៩ ព្រឹកថ្ងៃទី៣ ខែមីនា កន្លងមក ។
ក្រុមការងារមួយទៀតក៏បាននឹងកំពុងបូមទឹកពីស្ទឹងបវេលដែលតពីអាងកំពីងពួយនៃខេត្តបាត់ដំបងបង្ហូរទម្លាក់ចុះមកក្នុងពោះស្ទឹងមង្គលបូរីដែរ ៕សរន