ដោយ:ភ្នំស្វាយ / ព្រំដែនកម្ពុជា-ថៃ: គម្រោងសាង សង់ហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនអន្តរជាតិថ្មីស្ទឹងបត់ ខាងកម្ពុជា ដំណើរការទើបសម្រេចបានជាង១០ភាគរយ ។ប៉ុន្តែក្រុមការងារអះអាងថា គម្រោងនឹងរួចរាល់ដូចគ្រោងទុកនៅខែមិថុនាខាងមុខនេះ ។
គម្រោងសាង សង់ហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនអន្តរជាតិថ្មីស្ទឹងបត់ ខាងកម្ពុជា ដំណើរការទើបសម្រេចបានជាង១០ភាគរយ ។ប៉ុន្តែក្រុមការងារអះអាងថា គម្រោងនឹងរួចរាល់ដូចគ្រោងទុកនៅខែមិថុនាខាងមុខនេះ (ភ្នំស្វាយ)
នេះបើតាមការថ្លែងប្រាប់ភាគីថៃគឺលោកអគ្គទីប្រឹក្សាសេដ្ឋកិច្ចអមស្ថានទូតថៃប្រចាំកម្ពុជាកាលពីល្ងាចថ្ងៃទី១០ខែមីនា ពីសំណាក់ប្រតិភូអន្តរក្រសួងកម្ពុជា ដឹកនាំដោយ លោកសុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន អមដំណើដោយ លោកង៉ោ មេងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និង មន្ត្រី ថ្នាក់ដឹកនាំពាក់ព័ន្ធដែលអញ្ជើញពិនិត្យ វឌ្ឍនភាពការសាងសង់សំណង់នៃច្រកព្រំដែនអន្តរជាតិស្ទឹងបត់នាភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
ក្រុមការងារភាគីកម្ពុជាបានថ្លែងថា គម្រោងសាង សង់ហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ទល់មុខច្រកព្រំដែនណងអៀនរបស់ថៃ បានសម្រេចបានជាង១០ភភាគរយហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងខែមិថុនា ខាងមុខនេះ។ ហេដ្ឋារចនាសម្ព័ន្ធនោះមានដូចជា ផ្លូវថ្មល់តភ្ជាប់ពីស្ពានស្ទឹងបត់ទៅរង្វង់មូលផ្លូវជាតិលេខ៥និងផ្លូវជាតិលេខ៥៨ ,ផ្លូវនិងទីធ្លាក្នុងបរិវេណតំបន់ច្រក ,អគាររដ្ឋបាលនិងប៉ុស្តិ៍ត្រួតពិនិត្យនៃស្ថាប័នសមត្ថកិច្ចច្រក , ឃ្លាំង , …..។
សូមបញ្ជាក់ថា ច្រកព្រំដែនអន្តរជាតិស្ទឹងបត់ -ណងអៀន ជាច្រកព្រំដែនដឹកជញ្ជូនធុនធ្ងន់និងសេដ្ឋកិច្ចថ្មីមួយទៀត ដើម្បីផ្លាស់ប្ដូរទំនិញ គ្រប់ប្រភេទរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាប្រទេសក្នុងសមាគមប្រជាជាតិអាសិុភាគអគ្នេយ៍ឬអាស៊ាន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លង កាត់ច្រកព្រំដែន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ នៅឯច្រកព្រំដែនអន្តជាតិអន្តរជាតិប៉ោយប៉ែត -ខ្លងលឹក ៕សរន