ដោយ​: ភ្នំ​ស្វាយ / កំពង់ធំ​: រដ្ឋបាលខេត្ត​កំពង់ធំ បាន​អំពាវនាវ​ដល់​បងប្អូន​ពលករ​ខ្មែរ ដែល​ផ្ទេរ​ពី​ខេត្ត​ខាងមុខ​មក​ខេត្ត​ខាងក្រោយ និង​ជា​ខេត្ត​សាមី នៃ​លំនៅឋាន​ពលករ​ត្រូវ​បន្ត​ចូលរួម​ធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​ស្របតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល គឺ​មិនត្រូវ​គេចវេះ មិនត្រូវ​រត់​ចេញពី​មណ្ឌល នោះ​ទើប​អាច​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ​ថ្លែង​កាលពី​ថ្ងៃទី ១១ ខែមីនា ឆ្នាំ​២០២១ នៅក្នុង​ពិធី​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ពលករ ដែល​ទើបនឹង​វិលត្រឡប់​មកពី​ប្រទេស​ថៃ និង​មកពី​មណ្ឌល​ចត​កតា​ឡី​ស័ក​ក្នុង​ខេត្ត​ខាងមុខ​ជាប់​ព្រំដែន​កម្ពុជា ថៃ ជាង ៤០០​នាក់ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក​ម្រឹត​១ វិទ្យាល័យ​រស្មី​សោភ័ណ ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

​នៅក្នុង​ពិធី​នេះដែរ អភិបាលខេត្ត​កំពង់ធំ ក៏បាន​ឧបត្ថម្ភ​នូវ​គ្រឿងឧបភោគ​បរិភោគ​រប​ស់​រដ្ឋ​នៃ​ខេ​ត​កត​កំពង់ធំ មួយចំនួន​រួមមាន អង្ក ចំនួន ២​តោន មី​សៀម ចំនួន ២៥០​កេស ត្រីខ ៥​កេស​ធំ​ទឹក​សុទ្ធ ៥០​យួរ ប៉ៅ​អ៊ី​គេង ចំនួន​១០០ -​ថវិកា ២,000,000 រៀល ដល់​មណ្ឌល ៕​