ប្រែសម្រួលៈវាសនា៖ព្រះអង្គម្ចាស់ក្សត្រិយ៍រជ្ជទាយាទស៊ុយអែតព្រះនាង វិចតូរីយ៉ា និងនិងព្រះស្វាមីព្រះអង្គម្ចាស់ ដាញ៉ែល ត្រូវបានតេស្តិ៍វិជ្ជមានកូវីដ១៩។ទោះជាផ្ទុកវីរុសកូរ៉ូណាក៏គូស្នេហ៍រាជវង្សនេះនៅមានព្រះសុខភាពល្អ និងកំពុងធ្វើចត្តាឡីស័កនៅវិមានហាហ្កា ខាសល។
កាសែតAftonbladetបានរាយការណ៍ថា«ព្រះអង្គម្ចាស់ក្សត្រិយ៍រជ្ជទាយាទបានផ្តាសាយល្មមកាលពីម្សិលនិងបានពិនិត្យរកវីរុសជាការបង្ការ។លទ្ធផលវិជ្ជមានកូវីដ១៩។ព្រះអង្គម្ចាស់ក្សត្រិយ៍និងព្រះអង្គម្ចាស់ រួមទាំងបុត្រទាំង២បានដាក់ខ្លួននៅដាច់ពីគេភ្លាម»។
ការតាមដានរកប្រភពឆ្លងត្រូវបានធ្វើឡើង តែមនុស្សនៅជុំវិញព្រះអង្គម្ចាស់ក្សត្រិយ៍រជ្ជទាយាទទាំងអស់ត្រូវបានធ្វើតេស្តិ៍និងមិនមាននរណាម្នាក់មានកូវីដ១៩ទេ៕
ព្រះអង្គម្ចាស់ក្សត្រិយ៍រជ្ជទាយាទស៊ុយអែតព្រះនាង វិចតូរីយ៉ា និងនិងព្រះស្វាមីព្រះអង្គម្ចាស់ ដាញ៉ែលរួមទាំងបុត្រី