ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​មេខ្យល់​និង​ជនជាតិ​ចិន​ចំនួន​១៣​នាក់​ដែល​លួច​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​។ សកម្មភាព​នេះ​បានធ្វើ​ឡើង​នៅ​ចំណុច​ខ្លោងទ្វារ​ចូលទៅ​វត្ត​សិរី​ឧ​ត្ត​ម (​ហៅ​វត្ត​ចាម​) ស្ថិតក្នុង​ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង កាលពី​ទៀបភ្លឺ​ថ្ងៃទី​១២ ខែមីនា​នេះ​។​

មេខ្យល់ និង​ជនជាតិ​ចិន​១៣​នាក់​ដែល​លួច​ឆ្លងដែន​ខុសច្បាប់​ពី​វៀតណាម​ចូលមក​កម្ពុជា ត្រូវបាន​ចាប់់ខ្លួន​(រូបថតប៉ូលិស)

​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​ព្រំដែន​ស្វាយ​អា​ង៉ោង​បានធ្វើការ​ល្បាត ហើយ​បាន​ត្រួតពិនិត្យ​រថយន្ត​ម៉ាក​តូយ៉ូតា អាល​ហ្វា​ពាក់​ផ្លាក ភ​.​ព​-BI 7539 បើកបរ​ដោយ​ឈ្មោះ វ៉ន សុ​ឃុន និង​ប្រពន្ធ​ឈ្មោះ ឆៃ ចន្ថា ឃាត់​នៅ​ចំនុច​ខ្លោងទ្វារ​ចូលទៅ​វត្ត​សិរី​ឧ​ត្ត​ម ស្ថិតក្នុង​ភូមិ​ចាម ឃុំ​ចាម ។ នៅពេល​ពិនិត្យឃើញ​មាន​ជនជាតិ​ចិន​ចំនួន ១៣​នាក់ (​ស្រី​មួយ​នាក់​) និង​មេខ្យល់​មួយ​នាក់ ឈ្មោះ ចេង ពុត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​រោង ឃុំ​ចាម ស្រុក​កំពង់ត្របែក​។
​ចំពោះមុខ​សមត្ថកិច្ច មេខ្យល់​បាន​សារភាពថា ធ្លាប់​យក​ជន​ជាតិចិន​ឡើង​មកពី​វៀតណាម​បាន​ពីរលើក និង​មាន​បក្ខពួក​ពីរ​នាក់​ទៀត​ជា​អ្នក​នាំ​ពី​ព្រំដែន​ផ្ទាល់​យកមក​ឡើង​រថយន្ត​។ បក្ខពួក​មេខ្យល់​ពីរ​នា​ក់ទៀត នៅ​ភូមិ​តា​បុល ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក​។​
ប្រភព​ដដែល​បាន​បន្តថា ចំពោះ​ជនជាតិ​ចិន​១៣​នាក់ ដាក់​ធ្វើ​ច​ក្តា​ឡី​ស័ក​នៅ​មណ្ឌល​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន កំពង់ត្របែក​៕​សរន​

មេខ្យល់ និង​ជនជាតិ​ចិន​១៣​នាក់​ដែល​លួច​ឆ្លងដែន​ខុសច្បាប់​ពី​វៀតណាម​ចូលមក​កម្ពុជា ត្រូវបាន​ចាប់់ខ្លួន​(រូបថតប៉ូលិស) មេខ្យល់ និង​ជនជាតិ​ចិន​១៣​នាក់​ដែល​លួច​ឆ្លងដែន​ខុសច្បាប់​ពី​វៀតណាម​ចូលមក​កម្ពុជា ត្រូវបាន​ចាប់់ខ្លួន​(រូបថតប៉ូលិស) មេខ្យល់ និង​ជនជាតិ​ចិន​១៣​នាក់​ដែល​លួច​ឆ្លងដែន​ខុសច្បាប់​ពី​វៀតណាម​ចូលមក​កម្ពុជា ត្រូវបាន​ចាប់់ខ្លួន​(រូបថតប៉ូលិស)