ដោយៈ ភ្នំស្វាយ/បន្ទាយមានជ័យៈ នៅក្រុងសិរីសោភ័ណមិនមានការបំពានបម្រាម ដូចជាប្រព្រឹត្តល្មើសលួចបើកKTV. ក្លិប…ទៀតទេ នាអំឡុងផ្ទុះកូវីដ១៩ ជាសហគមន៍។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសិរីសោភ័ណ កាលពីម៉ោង៩យប់រហូតដល់ជិតរំលងអធ្រាត្រថ្ងៃទី១១ ខែមីនាបានដឹកនាំនិងរួមជាមួយលោកលឹម តិចឆេង សមាជិកក្រុមប្រឹក្សាក្រុង លោកវរសេនីយ៍ស៊ី ឌី អធិការនគរបាលក្រុង លោកវរសេនីយ៍យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង វរសេនីយ៍អ៊ុក ស៊ីវីន មេបញ្ជាការផ្នែកសឹករងក្រុងនិងជាសមាជិកគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានដឹកនាំមន្ត្រី និងកងកម្លាំងទាំង៣ប្រភេទ ចុះល្បាតតាមភូមិសាស្ត្រក្នុងក្រុង ពិសេស ពិនិត្យមើល ទីតាំង KTV ក្លិប កម្សាន្ត(ខារ៉ាអូខេ,ឌីស្កូតែក) និងបៀរហ្គាឌិន ហាងផឹកស៊ី ..ទាំងឡាយ។
លោកហ៊ឹល រ៉ាយ៉ា បានឲ្យដឹងថា តាមរយៈការពិនិត្យជាក់ស្តែងឃើញថានៅក្រុងសិរីសោភ័ណមិនមានការបំពានបម្រាមនាអំឡុងផ្ទុះកូវីត១៩ សហគមន៍ទេ៕