ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណសមាគមអ្នកព័ត៌មាន ហ្វេសប៊ុកកម្ពុជា នៅថ្ងៃទី១២ ខែមីនានេះ ដោយសារសមាគមនេះ បានផ្សព្វផ្សាយព័ត៌មាន បំភ្លៃការពិត បង្កភាពច្របូកច្របល់ ចលាចល នៅក្នុងសង្គម ដែលអាចធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខជាតិ។