ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ កាលពី​យប់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ គណៈបញ្ជាការ​ឯកភាព ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក ហែម ដា​រិ​ទ្ធិ អភិបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ពិនិត្យ និង​អនុវត្ត​សេចក្ដីណែនាំ លេខ ០១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សេចក្ដីណែនាំ​ក្រសួងសុខាភិបាល ។

​ក្នុង​ប្រតិបត្តិការ​នោះ គណៈបញ្ជាការ​ឯកភាព បាន​ពិនិត្យ​ទីតាំង ដែលមាន​ភាពមិនប្រក្រតី ចំនួន​២​ទីតាំង គឺ​ទី​តាំងទី​១. ភោជនីយដ្ឋាន បងប្អូន​ល្អ ក្រោយពី​ពិនិត្យឃើញថា ទីតាំង​នេះ បាន​អនុវត្តតាម​សេចក្ដីណែនាំ បន្ថែម​លើស ពីនេះ​ទៅទៀត ភោជនីយដ្ឋាន និង​ចូលរួម​សហការ ជាមួយ​អាជ្ញាធរ ដោយ​ឥត​លក្ខខណ្ឌ ។ ទីតាំង​ទី​២. ភោជនីយដ្ឋាន ពិភព​តារា​រះ ក្រោយពី​ពិនិត្យឃើញថា ទីតាំង​នេះ បាន​លួច​បើក​ខារ៉ាអូខេ ដែល​មិន​អនុវត្ត តាម​សេចក្ដីណែនាំ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ បាន​បិទ​ទីតាំង​នេះ និង​បាន​ឃាត់ខ្លួន​មនុស្ស ចំនួន ១៦​នាក់ ស្រី​៧​នាក់ ក្នុងនោះ មាន​មេការ ១​នាក់ បានប្រគល់​ជូនទៅ អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ សម្រាប់​អនុវត្ត​នីតិវិធី​បន្ត ។​

​ប្រតិបត្តិការ​នេះ បានបញ្ចប់​នៅវេលា​ម៉ោង ១​និង​១៥ នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​។ ទីតាំង​ទាំង​២ ខាងលើនេះ ស្ថិតនៅតាម​បណ្តោយ ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕/V​