ខណៈពេល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដល់​ថ្ងៃ​ចូលធ្វើការ នៅ​អគារ​ទី​ស្តី​ថ្មី ស្ថិតនៅ ដីឡូត៍​លេខ ២០០៥ ផ្លូវ​៣០៧ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ ទី​១៥ ខែមីនា ឆ្នាំ​២០២១ ខានស្អែក​នេះ គ្រប់ផ្នែក​ដែលមាន​ការពាក់ព័ន្ធ​នឹង​ការសាងសង់ មហាវិថី ៣០ ម៉ែត្រ កាត់​ពីមុខ​អគារ​ទីស្តីការក្រសួង​នេះ បាន​សម្រុក​ធ្វើ​ការងារ​ជំនាញ រៀងខ្លួន ដើម្បី​អោយបាន ហើយ នៅ​កន្លែង​ចាំបាច់ ទាន់​ការសម្ពោធ​ទីស្តីការក្រសួង​ថ្មី នៅ​ថ្ងៃទី​៤ ខែមេសា ខាងមុខ​។​