ដោយៈ ប​.​ជ័យ / កំពង​ធំៈ នៅ​ភូមិសាស្ត្រ​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ នា​ភាគ​ឧ​ត្ត​រ​នៃ​ប្រទេស បទល្មើស​ឈើប្រណិត​ធ្ន​ង និង គ្រញូង ចាប់ផ្ដើម​កម្រើក​ឡើងវិញ ទោះ​ក្នុងអំឡុង​ជួប​វិបត្តិ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ក៏ដោយ ។​

​ប្រភពព័ត៌មាន​ពី លោក ឃឹម វណ្ណៈ នាយរង​ផ្នែក​រដ្ន​បាល​ព្រៃឈើ​ទំរីង បានឱ្យដឹង​កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​ថាៈ ថ្មីៗ​នេះ លោក​បាន​ដឹកនាំ​កម្លាំង ចុះ​ប្រតិបត្តិការ រុករក​ឃើញ​គំនរ ឈើប្រណិត ដែល​ឈ្មួញ​បាន​លាក់ទុក នៅតាម​គុម្ពោត​ព្រៃ និង តាម​គុម្ព​ឫស្សី និង​គុម្ព​ចេក ក្រោយ​ផ្ទះ​អ្នកភូមិ ក្នុងភូមិ​ទួល​ស្វាយ ឃុំ​ឈើទាល ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​។​

​ប្រភព បាន​បន្តថាៈ ក្នុង​ប្រតិបត្តិការ​នោះ គេ​បាន​រុករក​ឃើញ ឈើ​ធ្នង់ ២៦​ដុំ និង ឈើ​គ្រញូង ២១ ដុំ គឺ​ពេលដែល​ឈ្មួញ​បម្រុង​នឹង​ដឹក​ជ​ញ្ចូ​ន ពី​ប្រទេស​កម្ពុជា យកទៅលក់ ឯ​ប្រទេស​វៀតណាម ។ ប៉ុន្តែ​ករណីនេះ ប្រភពព័ត៌មាន បានអោយដឹងថាៈ ដោយសារ​បែកការណ៍ ទើប​ត្រូវបាន​សមត្ថកិច្ច​យើង បាន​រុក​រកឃើញ ហើយ​បង្ក្រាប​បែបនេះ ពោលគឺ​ក្រោយពី​ទទួលបាន ពី​អ្នក​ផ្តល់ព័ត៌មាន​ថា មាន​គំនរ​ឈើប្រណិត លាក់ទុក​នៅក្រោយ​ផ្ទះ អ្នកភូមិ​ចំណុច​ខាងលើ សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ ក៏បាន​ដឹកនាំ​កម្លាំង ចុះ​ស្រាវជ្រាវ រុករក​ឃើញ រួចហើយ ក៏​យកទៅ​រក្សាទុក នៅ​ផ្នែក​រដ្ន​បាល​ព្រៃឈើ ទំរីង​នោះឯង​៕/V​