មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ របស់​រដ្ឋបាល​ខេត្តកំពង់ចាម នៅ​សណ្ឋាគារ​មេគង្គ និង​មជ្ឈមណ្ឌល​គរុកោសល្យ ភូមិភាគ​កំពង់ចាម អ្នក​ជាប់​ពាក់ព័ន្ធ ជំងឺ​កូ​វីដ​.១៩ និង​ពលករ ដែល​វិលត្រឡប់ ពី​ក្រៅប្រទេស ពិសេស​មកពី​ប្រទេស​ថៃ សរុប​ចំនួន​ជាង ៣៤៤ នាក់ គឺ​ពួកគាត់​ទទួលបាន ការផ្គត់ផ្គង់​របប​អាហារ​ចំនួន បី​ពេល​ក្នុង មួយថ្ងៃ​។ ខណ​:​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​.១៩ ម្នាក់​ប៉ុណ្ណោះ ដែល​បាន និង​កំពុង​សម្រាក​ព្យាបាល ក្នុង​មន្ទីរពេទ្យ​ខេត្ត​នេះ​។​