ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានធ្វើ​ការចុះ​ល្បាត​ការពារ​សន្តិសុខ រក្សា​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ក្រុង​រហូតដល់​វេលា​ម៉ោង​០២​និង​៣០​នាទី ឈានចូល​ថ្ងៃទី​១២​ខែមីនា​ឆ្នាំ​.២០២១ ពេល​ល្បាត​ដល់​ចំណុច​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​.​ក្រុង​ប៉ោយប៉ែត ក៏បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់​។ រួច​បាន​ឈានទៅ​ឃាត់ខ្លួន​បន្តបន្ទាប់​ទៀត ។​

​លោក​វរសេនីយ៍ ​នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានអោយដឹងថា​៖ ជនសង្ស័យ​មានឈ្មោះ​វ៉ាត វណ្ណ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ដកហូត​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​០១​កូន​ថង់​កិប ទម្ងន់​០,៣១​ក្រាម កាំបិត​ខ្វែវ​០១ ជំ​ពាម​កៅស៊ូ​០១​។ ហើយ​បញ្ជូនមក​មូលដ្ឋាន​ក្រុង​ដើម្បី​សួរនាំ​។​

​លោក​បាន​បន្តថា​៖ បន្ទាប់មក កម្លាំង​បានធ្វើ​ប្រតិបត្តិការ​ឃាត់ខ្លួន​បន្ត​បន្ទាប់​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់​បន្ថែមទៀត នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១​សង្កាត់​.​ក្រុង​ប៉ោយប៉ែត ចំនួន​០២​នាក់ គឺ ១.​ឈ្មោះ​ជី ចាន់​អយ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​.​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ២.​ឈ្មោះ​ធឿន សុខ​ម៉ុ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​.​ក្រុង​ប៉ោយប៉ែត ព្រមទាំង​ដកហូត​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ពី​ឈ្មោះ ជី ចាន់​អយ ចំនួន​០២​កូន​ថង់​កិប ទម្ងន់​០,៦១​ក្រាម​ផងដែរ​។ និង​៣.​ឈ្មោះ​រិ​ន សុខ​ហេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​.​ក្រុង​ប៉ោយប៉ែត ដកហូត​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន​០១​កូន​ថង់​កិប ទម្ងន់​០,១៩​ក្រាម​។​

​លោក វ​.​ត្រី នួន នី​ណា​រ៉ូ បានឱ្យដឹងថា ជនសង្ស័យ​ទាំង​០៤​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​បទល្មើស​គ្រឿង​អាវុធហត្ថ​ក្រុង​សាកសួរ​ចម្លើយ និង​ធ្វើ​តេ​ស្តិ៍​ទឹកនោម​ដើម្បី​រក​សារធាតុ​ញៀន​ឃើញថា ឈ្មោះ ជី ចាន់​អយ និង​ឈ្មោះ វ៉ាត វណ្ណ ពាក់ព័ន្ធ​ការរក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន​។ ចំណែក​ឈ្មោះ រិ​ន សុខ​ហេង និង​ឈ្មោះ ធឿន សុខ​ម៉ុ​ន ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន​តែប៉ុណ្ណោះ​។​

​ដោយ​ផ្អែកលើ​វត្ថុតាង និង​ចម្លើយសារភាព ព្រមទាំង​ការធ្វើ​តេ​ស្តិ៍​នោម ជនសង្ស័យ​ទាំង​០៤​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ក្រុង កសាង​សំណុំរឿង​បញ្ជូន មក​ការិយាល័យ​បទល្មើស​គ្រឿងញៀន​អាវុធហត្ថ​ខេត្ត ចាត់ការ​បន្ត​។ ដល់​រសៀល​ថ្ងៃ​សៅ​រិ៍ ទី​១៣​ខែមីនា ២០២១ ឲ្យ​ជនសង្ស័យ​ទាំងនោះ ត្រូវបាន​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​តាមច្បាប់​៕​