​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​បំប្លែង​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​ប្លែង គឺ​ធ្វើ​ឲ្យ​ប្រែ​ចាក​ភេទ​, ចាក​ភាព​, ចាក​ទំនង​ដើម​
​បំប្លែង​ទូក​អុំ​ឲ្យ​មកជា​ទូក​ចែវ ។​

​ក្រិស​

​គុណសព្ទ​

( សំ​. ក្ល​.; សំ​. ក្ឫ​ឝ​; បា​. កិ​ស “​ស្គម​; តូច​; តិច​” ) តូច​, តូច​ច្រមិច គឺ​ដែល​រៀវ​ក្រិន មិនធំ​តាម​កំណត់​កាលដែល​ត្រូវ​ធំ​
​មនុស្ស​ក្រិស ។ ក្មេង​ក្រិស គឺ​ក្មេង​ដែល​ដល់កំណត់​អាយុ​គួរ​ធំ​ហើយ​នៅតែ​តូច ។ ព​. ផ្ទ​. ដំឡោក ។ ស្វាក្រិស ស្វា​ដែលមាន​រូប​តូច​ជាង​ពួក​ស្វា​ឯទៀត ( អ្នកស្រុក​ខ្លះ​ហៅ ស្វាក្រិស ថា ស្វា​-​ស ) ។ ធ្លាប់​សរសេរ ក្រិះ ឬ ក្រេះ​, ក្រែះ គួរ​លែង​សរសេរ​ដូច្នេះ​តទៅទៀត ព្រោះ​សរសេរ​ក្លាយ​ឃ្លាត​ពី​ពាក្យ​ដើម ដែល​អ្នកប្រាជ្ញ​ខ្មែរ​បុរាណ​ប្រើ​នោះ​ឆ្ងាយ​ណាស់ ខ្មែរ​បុរាណ​សរសេរ ក្រិ​ឝ បំប្លែង​មកជា​ក្រិស តាំងពី​ឈប់​ប្រើ ឝ និង ឞ ដែល​សម្រាប់​សរសេរ​ឲ្យ​ចំ ពាក្យ​សំស្ក្រឹត​នោះ​រៀងមក ទុក​ឲ្យ​នៅតែ ស ឲ្យ​ប្រើ​ជួស ឝ ឞ​, ឯ ឞ យក​មួយ​ចំហៀង​មក​ប្រើ​ជា​ជើង ស (​្ស​) នេះ ដូច បក្សី​, យក្ស​, អារក្ស ជាដើម ។​

​ខ័ឌ្គ​

(​ខាត់​)

​នាមសព្ទ​

( សំ​. ខ​ឌ្គ​, បា​. ខគ្គ ) គ្រឿង​សស្ត្រា​មួយ​ប្រភេទ ផ្លែ​មានមុខ​ទាំងពីរ​ខាង មាន​សណ្ឋាន​ដូច​ផ្លែ​លំពែង ប៉ុន្តែ​ធំ​វែង​ជាង​ផ្លែ​លំពែង ដង​ខ្លី​ច្រើនជាង​ដង​លំពែង មាន​ស្រោម​សម្រាប់​ស៊កសៀត​ចង្កេះ​បាន ដោយមាន​ខ្សែ​ចង​ស្រាក់​ភ្ជាប់​នឹង​ស្រោម​នោះ​; ខ្មែរ​ហៅ​គ្រឿង​សស្ត្រា​នេះ តាម​សំនៀង​សៀម​ថា ខ័ន ( ព្រះខ័ន ឬ ព្រះខាន់ ) ព្រោះ​សៀម​សរសេរ​ខរ​រ​គ៍ ( អ​. ថ​. ខា៎ន់ ) ដោយ​បំប្លែង​អំពី​ពាក្យ​សំស្ក្រឹត​ថា ខ​ឌ្គ ។ យើង​ហៅថា ព្រះខ័ន យូរណាស់​ហើយ​
​ព្រះខ័នរាជ្យ​, មន្ទីរ​ព្រះខ័ន ឬ ហោព្រះ​ខ័ន ។ យើង​សរសេរ​ជា ព្រះខាន់​ក៏បាន ។ ប៉ុន្តែ​បើ​ពួក​កវី​ខ្មែរ ត្រូវ​ការប្រើ​ក្នុងការ​តែង​កាព្យ​ប្រើពាក្យ ខ័ឌ្គ ឬ​ព្រះ​ខ័ឌ្គ តាម​សម្ផស្ស​កាព្យ​ដែល​ចាប់​ជួន​គ្នា​ខ្លះ​វិញ ក៏​អាច​ប្រើ​បាន ព្រោះ​យើង​មាន​ពាក្យ ខ័ឌ្គ ក្នុង​វចនានុក្រម​ខ្មែរ​របស់​ប្រទេស​យើង​ហើយ ។ យើង​តែង​កាព្យ​ល្បង​មើលថា ព្រហ្ម​ទ​ត្ត​មហាក្សត្រិយ៍ ទត​ឃើញ​ព្រះ​ខ័ឌ្គ នៅ​ដៃ​កុមារ ឈ្មោះ​ទីឃា​វុ ដូចនឹង​ប្រហារ លុះ​ទ្រង់​ជ្រាប​ការណ៍ ទើប​ក្សាន្ត​ព្រះទ័យ​។ … ( ថ្លែង​ពី​រឿង​ព្រះបាទ​ព្រហ្ម​ទ​ត្ត​និង​ទីឃា​វុ​កុមារ ក្នុង​ទីឃា​វុ​កុមារ​ជាតក ) ។​

តម្រិះ​

(​តំ​-​រ៉ិះ​)

​នាមសព្ទ​

​សេចក្តី​ត្រិះ​, សេចក្តី​រិះគិត​
​មនុស្ស​មានតម្រិះ​ល្អ គឺ​មនុស្ស​ដែលមាន​សេចក្តី​រិះគិត​ត្រូវ ។​
​សៀម​យកទៅ​ប្រើ​ជា ដាំ​រិ​, បំប្លែង​ចេញពី​ពាក្យ ត្រិ (​អ​. ថ​. ទ្រិ​), ត្រិ នេះ​ក៏​គឺ ត្រិះ (​ត្រិះរិះ​) របស់​ខ្មែរ​ហ្នឹងឯង​; ពាក្យ​ខ្មែរ​យើង​ថា តម្រិះ ជា ន​. របស់ ត្រិះ​; រាជសព្ទ ប្រើ​ជា កិ​. ថា ទ្រង់​ព្រះតម្រិះ គឺ​ទ្រង់មាន​ព្រះ​យោបល់​ត្រិះរិះ​, រិះរេ (​សៀម​ប្រើ​ជា រ​. ស​. ដែរ​ថា សុង​ផ្រៈ​ដាំ​រិ គឺ​ទ្រង់​ព្រះតម្រិះ​ហ្នឹងឯង​) ។​

​វិបល្លាស​

(–​បុ័​ល​-​ល៉ា​ស​)

​នាមសព្ទ​

( បា​.; សំ​. វិបយ៌ាស ) ការផ្លាស់​ប្រែ​, ដំណើរ​ប្រែប្រួល​, វិបរិត​; វិបត្តិ​; ការ​បំប្លែង​; ការ​ក្រឡះ​; ការ​ភ្លាត់​ខុស​
​វិបល្លាសសញ្ញា​, វិបល្លាសចិត្ត​, វិបល្លាសទិដ្ឋិ វិបរិត​សញ្ញា​, ចិត្ត​, ទិដ្ឋិ ( ហៅ​តាមរបៀប​ថា សញ្ញាវិបល្លាស​, ចិត្ត​វិបល្លាស​, ទិដ្ឋិ​វិបល្លាស ព​. ពុ​. ) ។​

​វិបល្លាស​ក្នុង​វេយ្យាករណ៍​បាលី មាន ៧ យ៉ាង គឺ ១- អក្ខរវិបល្លាស ការ​បំប្លែង​អក្ខរៈ​; ២- លិង្គវិបល្លាស ការ​បំប្លែង​លិង្គ​, ដំណើរ​ប្រែប្រួល​លិង្គ​; ៣- វិភត្តិវិបល្លាស ការ​បំប្លែង​វិភត្តិ​; ៤- វចន​វិបល្លាស ការ​បំ​បែ្ល​ង​វចនៈ​; ៥- បុ​រិ​ស​វិបល្លាស ការ​បំប្លែង​បុ​រិ​សៈ​; ៦- កាល​វិបល្លាស ការ​បំប្លែង​កាល​; ៧- វាចក​វិបល្លាស ការ​បំ​បែ្ល​ង​វាចកៈ​; ដំណើរ​ប្រែប្រួល​វាចកៈ ។​