​ប្រែ​សម្រួលៈ​វាសនា​/​យ៉ាងហ្គោន​៖ កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១២​នាក់ នេះ​បើ​តាម​សាក្សី​និង​សារព័ត៌មាន​នៅ​ពេល​មេដឹកនាំ​ស្តីទី​នៃ​រដ្ឋាភិបាល​​ស៊ីវិល​ស្រមោល​មួយ​បាន​ប្តេជ្ញា​បន្ត​«​បដិវត្តន៍​»​ដើម្បី​ច្រាន​ចោល​រដ្ឋប្រហារ​យោធា​ថ្ងៃ​០១​កុម្ភៈ​។​

​មនុស្ស​៥​នាក់​ត្រូវបាន​បាញ់សម្លាប់ និង​ជា​ច្រើន​នាក់​ទៀត​រងរបួស នៅ​ពេល​ប៉ូលិស​បាញ់​លើ​ការតវ៉ា​ប្រឆាំង​របស់​បាតុករ​អង្គុយ​នៅ​មួយកន្លែង​ក្នុង​ទីក្រុង​ម៉ាន់​ដា​ឡេ​។​មនុស្ស​ម្នាក់​ទៀត ត្រូវបាន​សម្លាប់​​នៅ​ទីប្រជុំជន​ភី​អេយ និង​២​នាក់​ទៀង​ស្លាប់​ដោយ​ការបាញ់​របស់​ប៉ូលិស​នៅ​ទីក្រុង​យ៉ាងហ្គោន បន្ទាប់ពី​មនុស្ស​៣​នាក់​ត្រូវបាន​សម្លាប់​នៅ​ទី​នេះ​កាលពី​រំលង​អធ្រាត​។​

​សកម្មជន​ម្នាក់​នៅ​ក្រុង​ម៉ាន់​ដា​ឡេ បាន​និយាយថា​«​ពួកគេ​ធ្វើ​ដូច​ក្នុង​តំបន់​សង្គ្រាម​ជាមួយ​ប្រជាជន​គ្មាន​អាវុធ​។​ពួកយើង​ម្នាក់​ត្រូវ​គ្រាប់ ម្នាក់​ទៀត​ស្លាប់​គួរអោយ​រន្ធត់​»​។​

​នៅ​ទីប្រជុំជន​ភី​អេយ សាក្សី​ម្នាក់​បាន​និយាយថា ប៉ូលិស​បាន​ឃាត់​រថយន្ត​ពេទ្យ​មិន​អោយ​ចូល​ដឹក​អ្នក​រងរបួស និង​អ្នកបើករថយន្ត​ធំ​ម្នាក់​នៅ​ទីប្រជុំឆូ​ក ក៏​បាន​ត្រូវ​គ្រាប់​ប៉ូលិស​ស្លាប់​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​យោធា​មី​យ៉ាន់​ម៉ា​មិន​បាន​ឆ្លើយ​សំណួរ​អ្នកកាសែត​ទេ និង​នៅ​ពេល​ល្ងាច​ទូរទស្សន៍​គ្រប់គ្រង​ដោយ​យោធា​បាន​ផ្សាយ​ថា ពួក​អ្នក​តវ៉ា​ប្រឆាំង​សុទ្ធតែជា​«​ឧក្រិដ្ឋជន​»​។​

​សូប​បញ្ជាក់ថា មនុស្ស​ជាង​៧០​នាក់​ហើយ​ត្រូវបាន​សម្លាប់​នៅ​មី​យ៉ាន់​ម៉ា​ក្នុង​ការបង្ក្រាប​របស់​ក​ង​កម្លាំង​ប៉ូលិស​និង​ទាហាន​លើ​ការតវ៉ា​ប្រឆាំង​តវ៉ា​នៅ​ទូទាំង​ប្រទេស​ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃ​០១​កុម្ភៈ​មក​៕

​ការតវ៉ា​ប្រឆាំង​នឹង​របប​យោធា​មី​យ៉ាន់​ម៉ា នៅ​ក្រុង​យ៉ាងហ្គោន​និន​ម៉ាន់​ដា​ឡេ កាលពី​ថ្ងៃ​សៅរ៍​