ដោយៈ វណ្ណៈ / ព្រះសីហនុៈ សមត្ថកិច្ច​ស្រុក​ព្រៃនប់ នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ បាន​ពិន័យ​ជា​ប្រាក់ ចំនួន ១ .០០០.០០០ រៀល (​មួយ​លាន​រៀល​) ទៅលើ​ឈ្មោះ ភុល សារ៉ូ ភេទ​ប្រុស ដែល​បាន​ជិះ​ម៉ូតូ​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1N-1335 គេចវេះ ពី​ប៉ុស្តិ៍​ត្រួតពិនិត្យ បំរាម​ចេញ ចូល​ខេត្ត​ព្រះសីហនុ ទប់ស្កាត់​ការចម្លង​មេរោគ​កូ​វីដ ១៩ នៅ​ចំណុច​ត្រពាំងរ​ពៅ ផ្លូវជាតិ​ជាតិ​លេខ​៣ ព្រំប្រទល់​ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត ៕/V​